ព្រះសីហនុ៖ បើកឆាកប្រយុទ្ធរវាងជនជាតិចិន និងជនជាតិចិនដូចគ្នា បានធ្វើឱ្យមានអ្នករបួសធ្ងន់ដេកនៅនឹងកន្លែងកើតហេតុ និងខ្លះរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅម៉ោងជាង 8:00 យប់ថ្ងៃទី 25 ខែមេសាឆ្នាំ 2024 ស្ថិតនៅក្នុងអគារមួយកន្លែង នៅក្នុងកាសុីណូ ណានហៃ សង្កាត់៣ ក្រុង /ខេត្តព្រះសីហនុ ។

យោងតាមប្រភពប្រជាពលរដ្ឋដែលរាយការណ៍មកថា  នៅមុនកើតឡើងគេសង្កេតឃើញ ជនជាតិចិន២ក្រុម បានកំពុងហូបអាហារនៅក្នុងសណ្ឋាគារ ណានហៃ ជាន់ទី៣ បានប៉ះសំដី ដោយពុំដឹងមូលហេតុ រហូតឈានដល់វាយប្រតប់គ្នា យ៉ាងសាហាវ បណ្តាលអោយភាគី ម្ខាងរងរបួសធ្ងន់ស្រាលចំនួន៣នាក់។ប្រភពដ៍ដែលបានបន្តថា ម្នាក់ក្នុងចំណោមភាគីបង្ករ ជាជនជាតិចិននេះតែងតែចូលចិត្តរករឿងអ្នកដទៃក្រោយពីគាត់ផឹកស្រាស្រវឹងរួច ។

ក្រោយពីមានហេតុការណ៍វាយតប់គ្នាទៅវិញទៅមកបានបង្កឲ្យជនជាតិចិនពីរនាក់ដេកស្ដូកស្ដឹងម្នាក់រងរបួសធ្ងន់ដោយត្រូវជនជាតិចិនម្ខាងទៀតចាក់ត្រូវដប់១៦កាំបិតនិងម្នាក់ទៀតបែកក្បាលដួលសន្លប់នៅកន្លែងកើតហេតុ រួមជាមួយអង្គរក្សដែលជាជនជាតិខ្មែរត្រូវក្បាលរបស់រងរបួសស្រាត្រូវបានបញ្ជូននៅមន្ទីរពេទ្យ។ដោយឡែកភាគីបង្ករ កំពុងគេចខ្លួនក្រោយធ្វើសកម្មភាពរួច។

ចំពោះករណីបង្កហិង្សានេះផងដែរ ឧត្តមសេនីយ៍ត្រីណុបបញ្ញាស្នងការរងទទួលផែនបទល្មើសព្រហ្ម ទណ្ឌបានបញ្ជាក់ថា ចំពោះករណីនេះពិតជាបានកើតឡើងពិតមែន ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងចុះធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវ នៅទីកន្លែងកើតហេតុជាក់ស្តែងដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ព្រះសីហនុ

Share.