ភ្នំពេញ ៖ លំនៅដ្ឋានពលរដ្ឋមួយខ្នងសង់ពីឈើប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះសុឹងតែទាំងអស់ ដោយសារទុស្សេចរន្តអគ្គិសនី បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ២៧១ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ពៅ រដ្ឋភេទប្រុស អាយុ៥៥ ឆ្នាំ មុខរបរ នរគរបាល រស់នៅផ្ទះកើតហេតុ ដែលសង់អំពីឈើប្រក់ស័ង្កសី ទំហំ៥ម៉ែត្រx១០ម៉ែត្រ ទទួលរងខូចខាតអស់៨០ភាគរយ និងរបួសមនុស្សម្នាក់ឈ្មោះ ឌួង ចិត្តភក្តី ភេទ ប្រុស ជា មន្រ្តីជាប់កិច្ចសន្យា (របួសស្រាល)។

តាមសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍កើតឡើងភ្លាមៗ ត្រូវបានកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន រថយន្តពន្លត់អគ្គិភ័យ ចំនួន៨គ្រឿង របស់ការិយាល័យចំនួន៧គ្រឿង របស់ស្រាបៀរកម្ពុជាចំនួន១គ្រឿង បាញ់ទឹកពន្លត់ភ្លើង និងការពារឆេះរាលទៅផ្ទះផ្សេងទៀត ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង៩ព្រឹកថ្ងៃដដែល៕

អត្ថបទ៖សេង សាវី

Share.