បាត់ដំបង៖ ជនបង្ករបួសស្នាម ១នាក់ត្រូវនគរបាលក្រុងបាត់ដំបងឃាត់ខ្លួន ខណះបក្សពួកជាច្រើននាក់រត់គេចអស់នៅក្នុងហេតុការណ៍ព្រួតគ្នាវាយអ្នកសារព័ត៌មាន SBT ។

នគរបាលប្រតិកម្មរហ័សនៃស្នងការនគរបាលខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា ករណី ប្រើហិង្សាដោយ ចេតនា មានស្ថានទម្ងន់ទោសលើអ្នកឆ្លងឆ្លើយព័ត៌មាននេះបានកើតឡើងនៅរសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុចក្រុមទី ០៣ ក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ករណីខាងលើនេះមុនហេតុការណ៍កើតឡើង ស្របពេលដែលជនរងគ្រោះជិះម៉ូតូចេញពីកន្លែងស្នាក់នៅ ក៏មានក្រុមក្មេងស្ទាវមួយក្រុមបានជិះម៉ូតូតាមពីក្រោយ លុះដល់ទីតាំងកើតហេតុក៏បានជិះម៉ូតូបុក និងកៀរឲ្យដួលហើយនាំគ្នាព្រួតវាយអ្នកសារព័ត៌មាននោះ ដោយកំណាត់ឈើអុសស្ទើរគ្រប់ដៃ ភ្លាមៗនោះកម្លាំងនគរបាលក្រុងបាត់ដំបង ខណះចុះល្បាតបានជួយអន្តរាគមន៍ទាន់ពេលវេលា រហូតឃាត់ខ្លួនបានជនបង្ក ១នាក់ ក្នុងចំ ណោមបក្សពួកជាច្រើននាក់ទៀត។

ជនសង័្សយ មានឈ្មោះរឿត រ៉ាមី ភេទប្រុស អាយុ ២១ឆ្មាំ មានទីលំនៅឃុំអូរ ដំបង២ ស្រុកសង្កែ ចំណែកជនរងគ្រោះឈ្មោះផ្លោ យ ប៊ុនសឺយ ហៅវីរៈភេទប្រុស អាយុ ២៧ឆ្នាំស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិ-សង្កាត់កន្លែងកើតហេតុ ជាភ្នាក់ងារ សារ ព័ត៌មាន SBT Post News ប្រប្រចាំខេត្តបាត់ដំបង។

ភ្លាមៗនៅចំណុចកេីតហេតុលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានចុះទៅដល់ទីនោះ និងបានបញ្ជាឱ្យលោកវរសេនីយ៍ឯកពេជ្រ សា រ៉ែ ន អធិការនគរបាលក្រុងបាត់ដំបង ននាំយកជនសង័្សយទៅកាន់អធិការដ្ឋាននគរបាលក្រុងដេីម្បីធសាកសួរ និងស្រាវជ្រាវបន្តទៀតស្វែងរកឃាត់ខ្លួនអ្នកពាក់ព័ន្ធផ្សេងទៀតមកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.