តារាសម្ដែងរូបសង្ហា Pong Nawat បានបោះជំហ៊ានទទួលតួនាទី DJ វិទ្យុលើកដំបូងក្នុងជីវិតក្នុងកម្មវិធីមួយដែលមានឈ្មោះថា «พุธทอล์ค พุธโทร» ឬ ប្រែជាសាមញ្ញាជាខេមរភាសា «ពុធ Talk ពុធ Call» របស់ស្ថានីយវិទ្យុមួយរបស់ថៃចាប់ដៃគូជាមួយនឹងមិត្តសម្លាញ់ Tonhorm Sakuntala និង DJ OUNG ដើរតួនាទីជាទីប្រឹក្សាដោះស្រាយបញ្ហារបស់អ្នកស្ដាប់ដែលបានខលចូលមកកាន់កម្មវិធី ដោយអ្នកដែលជួបបញ្ហាបានខលចូលមកដំបូងគឺជាអ្នកមានបញ្ហាប្រុសព្រាន ម្ដងនេះប្រិយមិត្តអ្នកស្ដាប់បានផ្ដោតការចាប់អារម្មណ៍ជាពិសេស ព្រោះអ្នកគាំទ្រដឹងច្បាស់ណាស់ថា Pong Nawat គឺជាតារាសម្ដែងជាប់ឈ្មោះជាព្រាននារីច្រើនឆ្នាំមកហើយ។
មកដល់ចំណុចនេះតារាសម្ដែងវ័យឈានចូលក្បាល៤ ប៉ុន្តែរូបសម្បត្តិនិងសមត្ថភាពរបស់លោកនៅតែធ្វើឱ្យលោកក្ដោបបានឱកាសសម្ដែងជាតួឯកប្រុសគ្រប់រឿងភាគថ្មីបានពោលថា៖ «បញ្ហានេះមិនសូវឆ្ងាយខ្លួនប៉ុន្មានទេ» ពំនោលរបស់លោកបានទាក់ទាញខមមិនយ៉ាងច្រើន រហូតសមីខ្លួនផ្ទាល់ពោលកែខ្លួនថា «ដែលខ្ញុំនិយាយថាមិនឆ្ងាយពីខ្លួន ព្រោះខ្ញុំច្រើនតែសម្ដែងជាតួអង្គព្រាននារីច្រើនរឿង តែថ្ងៃសុំផ្ដល់យោបល់ក្នុងនាមជាបុរសម្នាក់»
គួរដឹងថាកម្មវិធីវិទ្យុដែលអ្នកកំលោះ Pong Nawat បានចូលរួមជាមួយជា DJ កិត្តិយសជំនួស DJ Phuak Pongsatorn ដែលជា DJ ប្រចាំកម្មវិធីនោះមានផ្សាយរៀងរាល់ថ្ងៃពុធ វេលាម៉ោង៣រសៀលដល់ម៉ោង៥ល្ងាច តាមរយៈ Facebook EFM Station និង Youtube AtimeOnline ៕