ឧបករណ៍នាំផ្លូវថ្មីមួយប្រភេទ ត្រូវបានគេដាក់ឲ្យប្រើប្រាស់សាកល្បងសម្រាប់បន្ថែមភាពងាយស្រួលដល់ជនពិការក្នុងការដើរនៅតាមទីសាធារណៈ ដោយមិនចាំបាច់មានអ្នកនាំផ្លូវ ឬ មានគ្រោះថ្នាក់ទៀតទេ។ កាន់តែមានសុវត្ថិភាពសម្រាប់ជនពិការភ្នែកទាំងឡាយ ដោយសារតែឧបករណ៍នាំផ្លូវដ៏ទំនើបអស្ចារ្យ និង មានសុវត្ថិភាពខ្ពស់នេះ អាចនាំផ្លូវ និង ផ្ដល់សញ្ញាគ្រោះថ្នាក់ផ្សេងៗដល់អ្នកប្រើប្រាស់។

អ្នកស្រី ច៊ែ មែន ដែលជាជនពិការភ្នែកក្នុងចំណោមជនពិការភ្នែកផ្សេងៗនៅក្នុងប្រទេសបារាំង បានសាកល្បងប្រើប្រាស់ឧបករណ៍នេះ ដោយវាមានសមត្ថភាពផ្ដល់ព័ត៌មានអំពីគ្រោះថ្នាក់ និង ឧបស្គគនានា ដែលនៅជុំវិញខ្លួនតាមរយៈ សេនស៊ើរ។ ឧបករណ៍នាំផ្លូវ ឬ ឧបករណ៍ការពារសុវត្ថិភាពសម្រាប់ជនពិការនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុនអេឡិចត្រូនិករបស់ប្រទេសបារាំង និង មានតម្លៃ ២,៣៤៨ដុល្លាអាមេរិកក្នុង ១គ្រឿង។ ការផលិតនេះបានរួមចំណែកដ៏ពិសេសសម្រាប់ជនពិការភ្នែកនានានៅក្នុងប្រទេសបារាំង៕

ប្រភព៖ Flipboard

Telegram-Troryorng
Share.