មីស៊ីលដែលកូរ៉េខាងត្បូង  និងប្រទេសជប៉ុនគិតថា ជាមីស៊ីលបាលេស្ទិក បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ តាមពិតគឺជាមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង។

នៅថ្ងៃទី២៩ ខែកញ្ញាម្សិលមិញនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា មីស៊ីលដែលកូរ៉េខាងជើងបាញ់ចេញពីឆ្នេរភាគខាងកើតនៃប្រទេសរបស់ខ្លួនកាលពីថ្ងៃអង្គារ គឺជាមីស៉ីលមានល្បឿនលឿន។

មីស៊ីលល្បឿនលឿនជាងសំឡេងនេះមានឈ្មោះថា  វ៉ាសុង-អេក (Hwasong-8)  បានអភិវឌ្ឍន៍តាមលក្ខណៈបច្ចេកទេស រួូមទាំងភាពវៃឆ្លាតដែលអាចបញ្ជាបាន និងមានលក្ខណៈនៃការហោះហើររបស់ក្បាលគ្រាប់នុយក្លេអ៊ែរ មានល្បឿនលឿនបំផុតផងដែរ។  កូរ៉េខាងជើង បានបាញ់មីស៊ីលឆ្ពោះទៅសមុទ្រ ខណៈទីក្រុងព្យុងយ៉ាងបានអំពាវនាវឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង លុបចោល “ស្តង់ដារពីរ” របស់ពួកគេ លើកម្មវិធីអាវុធដើម្បីចាប់ផ្តើមកិច្ចចរចាការទូតឡើងវិញ។ ការអភិវឌ្ឍន៍ប្រព័ន្ធអាវុធនេះ បានបង្កើនសមត្ថភាពការពាររបស់កូរ៉េខាងជើងកាន់តែខ្លាំង។
នៅក្នុងការបាញ់សាកល្បងលើកដំបូង ក្រុមអ្នកវិទ្យាសាស្ត្រនៃក្រសួងការពារជាតិ បានបញ្ជាក់ពីការគ្រប់គ្រងនាវាចរណ៍ និងស្ថិរភាពរបស់មីស៊ីលនៅក្នុងផ្នែកសកម្ម។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូង សុទ្ធតែបានបាញ់សាកល្បងមីស៊ីលផ្លោងកាលពីថ្ងៃទី១៥ខែកញ្ញា ដែលជាការអួតអាងចុងក្រោយបង្អស់​ នៅក្នុងការប្រកួតប្រជែងសព្វាវុធដែលប្រទេសទាំង២បានអភិវឌ្ឍន៍កាន់តែទំនើបៗ ស្របពេលកិច្ចចរចាបន្ធូរបន្ថយភាពតានតឹង ហាក់គ្មានផ្លែផ្កា៕

ប្រភព៖ Aljazeera

Telegram-Troryorng
Share.