បន្ទាយមានជ័យ ៖ ព័ន្ធឆែកឆេរផ្ទះមេខ្យល់មួយកន្លែង ចាប់បានពលករចំនួន ១១នាក់ ស្រីចំនួន ៥នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ត្រូវបាន កម្លាំងកងការពារព្រំដែនលេខ៥០៣ សហការជាមួយកងពលតូចថ្មើរជើងលេខ៥១ កងរាជអាវុធហត្ថ និងនគរបាលព្រំដែនគោកលេខ៩១១ ចូលឆែក ឆេរផ្ទះមេខ្យល់ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង១៦:៣០នាទី ខណៈពេលដែលពួកគេ មកពួនស្នាក់នៅផ្ទះមេខ្យល់បម្រុងលួចឆ្លងដែនដោយខុសច្បាប់។

កម្លាំងកងអនុសេនាធំល្បាតទី៤ ដឹកនាំដោយវរសេនីយ៍ត្រី នូ យ៉ុង មេបញ្ជាការកងអនុសេនាធំល្បាតទី៤ បានដឹកនាំកម្លាំងហ៊ុព័ទ្ធ រួច លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ ដឹកនាំបញ្ជាផ្ទាល់ សហការជាមួយកងរាជអាវធហត្ថ ចូលឆែកឆេចាប់បានពលករចំនួន ១១នាក់ ស្រី៥នាក់ ចំណែកមេខ្យល់មិននៅក្នុងផ្ទះទេ បានគេខ្លួនបាត់ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយ ចេក ខេត្តបន្ទាយមានជ័យ។

ចំណែកពលករ ចំនួន ៤នាក់ទៀត ស្រី ២នាក់ ចាប់បានតាមផ្លូវប៉ុស្តិ៍យាមកងអនុសេនាតូចទី៣ កងអនុសេនាធំល្បាតទី២ ដឹកនាំដោយអនុសេនី យ៍ត្រី រស់ គឹមសេង មេបញ្ជាការកងអនុសេនាតូចទី៣ ស្ថិតក្នុងភូមិសាស្រ្ត ភូមិល្បើកស្វាយ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ចំពោះពលករទាំង១៥នាក់ ពេលសួរនាំពួកគេបានប្រាប់ថា ពួកគេមកស្នាក់នៅនេះ គឺរងចាំមេខ្យល់ជូនចេញទៅរកការងារនៅប្រទេសថៃ បន្ទាប់ពីសួរនាំរួច បានប្រគល់អោយទៅក្រុមការងារចម្រុះ ប្រចាំការនៅច្រកអូរបីជាន់ ដើម្បីបញ្ជូលទៅមណ្ឌលចត្តាឡីស័កបន្ត៕

អត្ថបទ៖ ប៉ោយប៉ែត

Share.