បន្ទាយមានជ័យ៖ ពលករជនជាតិថៃចំនួន 26នាក់ ស្រីចំនួន 12នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងកងការពារព្រំដែនលេខ 503 សហការជាមួយកងពលតូចថ្មើរជើងលេខ51 និងនគរបាលព្រំដែនគោកលេខ911 ឃាត់ខ្លួនបាននៅថ្ងៃទី28 ខែកញ្ញា ឆ្នាំ2021 នៅវេលាម៉ោង01.40នាទីរំលងអាធ្រាត ខណៈពេលដែលពួកគេ បម្រុងលួចឆ្លងដែនដោយខុសច្បាប់។

កម្លាំងកងអនុសេនាធំល្បាតទី2 ដឹកនាំដោយវរសេនីយ៍ត្រី អ៊ិន ថុល មេបញ្ជាការកងអនុសេនាធំ ល្បាតទី2 សហការជាមួយកម្លាំងចម្រុះ ឃាត់ខ្លួនបានជនជាតិថៃ ចំនួន 26នាក់ ស្រី 12នាក់ ដែលបម្រុងឆ្លងដែន ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា នៅវេលាម៉ោង 01:40នាទី រំលងអាធ្រាត្រ ស្ថិតក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ រួចកម្លាំងចំរុះ ក៏បានប្រគល់ពលករថៃទាំងអស់ អោយទៅក្រុមការងារចម្រុះនៅច្រកអូរបីជាន់។

បន្ទាប់មកក្រុមការងារច្រកអូរបីជាន់បានបំពេញបែបបទ និងប្រគល់ពលករជនជាតិថៃទាំងអស់អោយវិលទៅកាន់ប្រទេសថៃវិញ នៅវេលាម៉ោង 08ៈ៣០ នាទីព្រឹក តាមរយៈតម្រួត ត.ឆ.ដ ថៃ កងរយលេខ126 ប៉ុសិ៍38 ស្ថិតក្នុងភូមិសាស្រ្ត ភូមិណងម៉ាក់មុន ឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ៕

អត្ថបទ៖ប៉ោយប៉ែត

Share.