សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះបានអនុញ្ញាតឱ្យ ក្រសួង សាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿងមុនកាលកំណត់ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីងនិងមន្ទីរ សាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។

ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយ ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌនេះក៏ពិតមែន ប៉ុន្តែសូមម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយ គោរព និងអនុវត្តតាមច្បាប់…ហើយសូមឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវតែ បន្តអនុវត្តយ៉ាងតឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដោយមិនមានការលើកលែងជាលើកទី២ ទៀតទេ។

នេះបើតាមការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

Share.