ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយ៍ វីរៈសេនីយ៍ ស្នងការរង និងក្រុមការងារ បាននាំយកអំណោយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និង កីឡា និងលោកជំទាវ កែ សួនសុភី នៅថ្ងៃទី29 ខែកញ្ញា ឆ្នាំ2021 មកចែកជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។

ឆ្លៀតក្នុងឱកាសនោះ លោកបានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និង កីឡា និងលោកជំ ទាវ កែ សួនសុភី ដោយក្តីនឹករលឹកជូនចំពោះ កុមារកំព្រាទាំងអស់ រួមទាំងម៉ែដោះ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់ភ្ជាប់នូវ ៣ការ ពារ ៣កុំ និងតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ-19 ( Covid-19)។ ហើយក៏បានផ្តាំផ្ញើដល់ប្អូនៗ ដែលរស់នៅរៀនសូត្រ នៅក្នុងមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យក្លាយជាធនធានមនុស្សប្រកបដោយចំណេះដឹងដែលជាទំពាំងស្នងឫស្សី សំរាប់ជួយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិយើង។ ត្រូវចៀសឲ្យផុតពីការប្រើប្រាស់គ្រឿងញៀន និងត្រូវនិយាយថាទេ ចំពោះគ្រឿងញៀនដាច់ខាត។

ចំពោះគ្រឿងឧបភោគបរិភោគដែលចែកជូនរួមមាន ថវិកា 500ដុល្លារ អង្ករ 30ការ៉ុង ស្មើ 1500គីឡូក្រាម ទឹកបរិសុទ្ធ ចំនួន 100យួរ ទឹកដោះ គោក្រហម 50ដុំ លេតតាសយ60ដុំ មី20កេសធំ ចែកជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ជាស់ សំរាប់ផ្គត់ផ្គង់ដល់កុមារកំព្រាដែលកំពុងស្នាក់នៅចំនួន151នាក់ផងដែរ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.