ក្រុងព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយត្រង់ចំណុចស្ពានអូមួយ បណ្តាលឲ្យស្ត្រីវ័យក្មេង តែងខ្លួនជាប្រុសម្នាក់បានស្លាប់នៅនឹងកន្លែង បន្ទាប់ពីត្រូវបានរថយន្តសេរីទំនើបរបស់ជនជាតិចិន បុកពីក្រោយរួចកិនពីលើគៀបម៉ូតូជិតមួយគីឡូម៉ែត្រ ទើបប្រជាពលរដ្ឋ តាមចាប់បាន។ ហេតុការនេះបានកើតឡើង តាមបណ្តោយផ្លូវអូរ០១ ស្ថិតក្នុងភូមិ០៥ សង្កាត់ ០៤ ក្រុង/ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

យោងតាមប្រភពបឋម ពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានបញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្ករឡើងដោយរថយន្ត ឡង់គ្រីសស៊ើ ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 2 BH 2123 បើកដោយជនជាតិចិន ក្នុងទិសដៅពីលិចទៅកើត បានបុកម៉ូតូ មួយគ្រឿងម៉ាកហុងដាឌ្រឹម ពណ៍ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅស្របគ្នា បណ្តាលអោយយុវតីម្នាក់បានស្លាប់នៅនឹងកន្លែង តែរថយន្តបង្កមិនព្រមឈប់នោះទេ បានបន្តដំណើរទៅមុខទាំងគៀបអួសម៉ូតូក្រោមរថយន្ត រហូតបានចម្ងាយជិតមួយគីឡូ ទើបប្រជាពលរដ្ឋឃាត់បាន។

តាមមិត្តរបស់ស្រ្តីរងគ្រោះបានប្រាប់អោយដឹងថា ស្ត្រីរងគ្រោះ មានឈ្មោះ ស្រី វិន អាយុជាង ២០ឆ្នាំ មានទីលំនៅ សង្កាត់៤ ក្រុងព្រះសីហនុ ។នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានមកលេងនឹងរូបគាត់នៅហាងធ្វើសក់ បានមួយសន្ទុះ ក៏ជិះម៉ូតូចេញទៅក្រៅដោយប្រាប់ថា ទៅផ្សាររកទិញមីឆាមួយភ្លេត រហូតបានលឺគេនិយាយរឿងគ្រោះថ្នាក់ចរាចរណ៍ ក៍សួរលេង ដល់ពេលគេប្រាប់ភិនភាកអ្នករងគ្រោះ ទើបដឹងថាជាមិត្របស់តខ្លួន។

ក្រោយកើតហេតុ ជនបង្ករ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូងគោកខេត្ត រីឯសាកសពត្រូវបានបញ្ជូនមកកាន់មន្ទីពេទ្យបង្អែក ចំការចេក រងចាំសាច់ញាត្តិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Share.