ខេត្តព្រះសីហនុ៖ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកំពង់សិលាបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង នៅវេលា នៅចន្លោះ គីឡូម៉ែត្រ លេខ ១២០-១២១ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ម៉ោង១៣:៤០ នាទី  ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ។

រថយន្តរបស់ក្រុមហ៊ុន  ដឹកជញ្ជូនប្រេង កម្ពុជា តេលា  ពាក់ផ្លាកលេខ  4A-3002 ភ្នំពេញ ពណ៌ទឹកប្រាក់  មកដល់កន្លែងកើតហេតុខាងលបាន រេចង្កូតក្រឡាប់ និងពុំមានអ្នករងរបួស ឫប៉ះពាល់ដល់សម្បត្តិសាធារណះឡើយ។ ចំពោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់មិនស្គាល់អត្តសញ្ញា ណ។

ក្រោយកើតហេតុខាងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនប្រេង កម្ពុជា តេលា បានចាត់ជំនាញបច្ចេកទេសយករថយន្តមកបូមប្រេងសាំង ចេញពីរថយន្តនោះ  ។ ក្រោយកើតហេតុ  កម្លាំងមូលដ្ឋាន  អាវុធហត្ថស្រុក កំពង់ សីលា សហការជាមួយកម្លាំងអធិការរដ្ឋាននគរបាល ស្រុកកំពង់សីលា  កំពុងសម្រួ លសណ្តាប់ចរាចរណ៍បញ្ចៀសការកក់ស្ទះ លើដងផ្លូវជាតិ៕

Share.