ខេត្តបាត់ដំបង÷ អគ្គីភយ័លេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន ០២ខ្នងរងការបំផ្លាញអស់ទាំងស្រុង ព្រមទាំងបំផ្លាញអស់ទ្រព្យសម្បត្តិជាច្រើន ទៀត ហើយសមត្ថកិច្ចដាក់ការសង្ស័យ អាចដោយសារឆ្លងចរន្តអគ្គិសនី។

សមត្ថកិច្ចបានឲ្យដឹងថា ករណីភ្លើងឆេះនេះបានកើតឡើងនៅជិតរំលងអាធ្រាត ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រុមទី០៩​ ក្នុងភូមិ គង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ផ្ទះដែលត្រូវឆាបឆេះអស់ទាំងស្រុងទី ១ គឺជាប្រភេទផ្ទះថ្មក្រោម និងឈើលើ ទំហំ ៦ម៉ែត្រx៧ម៉ែត្រ និងផ្ទះមួយខ្នងទៀតសង់ពីថ្មក្រោម និងឈើ ខាងលើដូចគ្នាមានទំហំ ៦ម៉ែត្រx៨ម៉ែត្រ។ ដោយសារផ្ទះដែលឆេះនៅជាប់ៗគ្នាពេកគេមិនបានដឹងថា ភ្លើងចាប់ផ្តើមឆេះដំបូងចេញពីផ្ទះណាមួយ នោះទេ។

ជនរងគ្រោះទី១មានឈ្មោះ ចាន់ ទុំ ភេទស្រី អាយុ ៥៨ឆ្នាំ និងទី២ឈ្មោះ អុី តង ភេទស្រី អាយុ ៥៥ឆ្នាំ រស់នៅក្នុងភូមិ -ឃុំកើតហេតុខាងលើ។ សម្ភារះខូចខាតនៅក្នុងហេតុការណ៍នេះក្រៅពីផ្ទះមាន ប្រាក់រៀល និងប្រាក់ដុល្លារជាង ១ ០០០ ដុល្លារ រួមទាំងសម្ភារប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀ ត។

សមត្ថកិច្ចបានបញ្ជាក់ដែរថា÷ ក្នុងហេតុការណ៍កើតឡើងភ្លាមៗនគរបាលជំនាញផ្នែកពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តចំនួន ០២គ្រឿងអន្តរាគម ន៍បាញ់ទឹកពន្លត់ទើបគ្រប់គ្រងបាន ពិសេសទប់ស្កាត់អំណាចភ្លើងកុំឲ្យឆេះរាលដាលទៅដល់ផ្ទះអ្នកជិតខាងទៀត៕

អត្ថបទ៖ដំបងក្រញូង

Share.