ខេត្តព្រះសីហនុ ៖ ក្នុងរយះពេល២ថ្ងៃ នគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំង អធិ ការដ្ឋាននគរបាលក្រុងព្រះសីហនុ បង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាបន្តបន្ទាប់ ដែលពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្ត ព្រះសីហនុ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ក្នុងនោះមាន ជនសង្ស័យចំ នួន២នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ នៅចំនុចភូមិដូង ស្ថិតនៅក្រុម២១ ភូមិ ០១ សង្កាត់ លេខ ០៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃសុក្រម្សិ លមិញនេះ។

ជនសង្ស័យដែលកម្លាំងនគរបាលជំនាញឃាត់ខ្លួនបានទទី១មានឈ្មោះ អ៉ឹម ធារ៉ា ភេទ ប្រុស ឆ្នាំកំណេីត ១៩៩៧ ជនជាតិ ខ្មែរ មុខរបរមិនពិត ប្រាកដ និងទី២ ឈ្មោះ ជីវ គឹមហ្វី ភេទ ប្រុស ឆ្នាំកំណេីត ២០០៥ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ។វត្ថុតាងដកហូតបានរួមមានម្សៅក្រាម ពណ៌សថ្លា សង្ស័យសារធាតុញៀន ៣៨ កញ្ចប់ ទូរស័ព្ទដៃចំនួន ០២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យមានអត្ដសញ្ញាណខាងលើ កម្លាំងជំនាញបាននាំមកកាន់អធិការ ដ្ឋាន នគរបាល ក្រុងព្រះសីហនុ កំពុងសាកសួរ និងចាត់ការ តាមនីតិវិធី ៕

Share.