បើ​តាម​រូបថត​ជម្រើស​១១នាក់​ដំបូង​ក្នុង​ឈុត​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ​របស់​កម្ពុជា កាល​ពី​ឆ្នាំ​២០១៩ មួយ​នេះ​​មាន​សមាជិក​ក្រុម​​បាល់ទាត់​វិសាខា ​ដល់​ទៅ​ ​៧​នាក់​ហើយ​ជា ខណៈ​ថ្មីៗនេះ​ខ្សែ​ការពារ ទេស សម្បត្តិ ជា​កីឡាករ​ចុង​ក្រោយ​ដែល​​សម្រេច​ចិត្ត​ចូលរួម​ជាមួយ​ក្រុម​វិសាខា។

បើ​តាម​រូប​ថត​នេះ​​រាប់​ពី​ឆ្វេង​មាន៖
​លេខ១ ​អ្នក​ចាំទី កែវ សុខសិលា (វិសាខា)
លេខ​៣៣ ស៊ិន សុផាន់ណាត (វិសាខា)
លេខ៤ ទេស សម្បត្តិ (វិសាខា)
លេខ​២៨ ឈង់ ប៊ុនណាត (អង្គរថាយហ្គឺរ)
លេខ ១៩ ឆេង ម៉េង (វិសាខា)
លេខ ៨ អន ចាន់បូលីន (ភ្នំពេញក្រោន)
លេខ​ ២៧ អ៊ុក សុវណ្ណ (វិសាខា)
លេខ ១៧ សៀង ចន្ធា (បឹងកេត)
លេខ ៦ សឿត បារាំង (អង្គរថាយហ្គឺរ)
លេខ ៧ ស៊ិន កក្កដា (វិសាខា)
លេខ ១២ ទៀត គឹមហេង (វិសាខា)

បើ​តាម​ការ​លេចឮ​មក​ថា​ឈុត​ U22កម្ពុជា មួយ​ឈុត​នេះ​មាន​ម្នាក់​បាន​មក​ចូលរួម​ ជាមួយ​វិសាខា ហើយ (ទេស សម្បត្តិ) ដោយ​ឡែក តាម​ប្រភព​គួរ​ទុក​ចិត្ត​បាន​បញ្ជាក់​​ប្រាប់​សារព័ត៌មាន​ត្រយង ថា​​នឹង​មាន​​កីឡាករ​ម្នាក់​ទៀត ​នឹង​​​ចូលរួម​​ជាមួយ​​ក្រុម​ម្ចាស់​កីឡដ្ឋាន​ព្រីនស៍ នា​រដូវកាល​​ថ្មី​ខាង​មុខ​នេះ។

ប្រិយមិត្ត​អាច​ចូលរួម​ទាយ​បាន​ទេ​ថា​តើ​កីឡាករ​រូប​ណា​នឹង​​បន្ត​ចូលរួម​ជាមួយ​ក្រុម​វិសាខា​ ទៀត?

Telegram-Troryorng
Share.