ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡើងលើស្ពានបាឡេពេលមេឃកុំពុងតែធ្លាក់ភ្លៀងខ្លាំងទៀតនោះទើបបណ្ដាលឲ្យរអឹលជ្រុលទៅបុកជាមួយនឹងអ្នកជិះម៉ូតូស្របទិសដៅគ្នាខ្ទៀតបោកខ្ទប់នឹងបង្កាន់ដៃស្ពានពេញទំហឹងរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តដាមុយដឹកយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣នឹង៣៥នាទីល្ងាច ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចលើស្ពានបាឡេ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងភាពបានឃើញបុរសម្នាក់បើករថយន្តម៉ាកTACCMA ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BJ-8421 បើកធ្វើដំណើរឡើងលើស្ពានបាឡេ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចុងស្ពានត្រើយខាងកើត ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីងសង់ផលិតនៅឆ្នាំ២០១៧ ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខកំពង់ស្ពឺ1J-5102 ជិះស្របទិសគ្នាមកដល់ទទួលរថយន្តកុំពុងតែរកចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកពេញទំហឹងខ្ទៀតបោកទៅខ្ទប់នឹងបង្កាន់ដៃស្ពានរថយន្តនិងម៉ូតូកាកខូចខាតអស់ស្ទើតែទាំងស្រុង ធ្វើឲ្យម្ចាស់ម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងររថយន្តសាមួយដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ត្រួតពិនិត្យមើលលើរួចរាល់ក៍បានលើកម៉ូតូដែលរងការខូចខាតដាក់ទៅលើរថយន្តបង្កហើយបើកយកទៅរក្សាទុកនៅឯកចរាចរណ៍ខណ្ឌជ្រោយចង្វាររង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

Share.