ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្ដាលមានមនុស្សស្លាប់ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខផ្សារ តារាសំណាងឃ្លាំងលើ ស្ថិតក្នុងទឹកដីសង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ០៤និង៤០ នាទីរសៀលថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១។

យោងតាមប្រភពពីសមត្ថកិច្ច និងប្រជាពលរដ្ធបានឲ្យដឹងថានៅមុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម 125cc ពណ៍ខ្មៅពាក់ស្លាក លេខ ព្រះសីហនុ1E-0864 បើកបរដោយបុរស ឈ្មោះ ឆរ ទៀង អាយុ៤២ឆ្នាំ មុខរបរកម្មករកំពុងផែ ដែលបើកបរក្នុងទិសដៅពី ត្បូងទៅជើង តាមបណ្ដោយផ្លូវជាតិលេខ៤ បន្ទាប់មកក៏មានរថយន្ដ១គ្រឿងទៀតម៉ាក FUSO ពណ៍បៃតង បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបើក បរស្របទិសជាមួយម៉ូតូ ក្នុងលឿនក៏ជ្រុលទៅបុកពីក្រោយម៉ូតូបណ្ដាលឲ្យបុរសឈ្មោះ ឆរ ទៀង ស្លាប់មួយរំពេច ក្រោយកើតហេតុតៃកុងរថយន្តបានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

បច្ចុប្បន្ន សពបុរសរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ដនិងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងបន្តធ្វើការតាមនីតិវិធី៕

Share.