ម្ចាស់បទចម្រៀង «១៨» កញ្ញា Yung Lady បានប្រកាសនៅលើបណ្ដាញសង្គមនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះថា រូបខ្លួនបានជួបគ្រោះដួលបោកក្បាលត្រូវនឹងជ្រុងទូរខោអាវ។
ម្ចាស់បទចម្រៀងរ៉ែបដ៏ល្បីល្បាញម្ចាស់សំនៀង «18» ដែលច្រៀងរៀបរាប់ពីកញ្ញា គ្រី សុដាឡែន បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់អ្នកគ្រូបង្រៀនភាសាអង់គ្លេសរូបនេះមានភាពល្បីល្បាញនិងមានអ្នកស្គាល់ហើយគាំទ្រច្រើន បានរៀបរាប់នៅលើបណ្ដាញសង្គមថាខ្លួនកាលពីម្សិលមិញ (៣ តុលា) បានរអិលដួលបោកក្បាល ប៉ុន្តែមិនទាន់ស្លាប់ទេ ថែមទាំងនៅអាចសរសេររ៉បបានធម្មតាថែមទៀតផង។
«ម្សិញមិញ ដួលបោកក្បាលនឹងជ្រុងទូរខោអាវ តែអត់អីទេ អត់ទាន់ងាប់ទេ។ នៅអាចសរសេររ៉េបបានធម្មតា។ ចា សូមអរគុណ។ ជួបគ្នាទៀតក្នុងពេលឆាប់ៗនេះ។ »
ក្រោយឃើញអាយដលរបស់ខ្លួនបង្ហោះដូច្នេះអ្នកគាំទ្របានចូលមកសួរសុខទុក្ខនិងជូនពរដល់តារាចម្រៀងរ៉េបរូបនេះ ហើយសមីខ្លួនក៏ចូលមកឆ្លើយតបនិងថ្លែងអំណរគុណ ដែលជាសញ្ញាណមួយបញ្ជាក់ថាកញ្ញាមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះឡើយ៕