ភ្នំពេញ ៖ ក្រុមរថយន្តប្រភេទកុងតៃន័រ ជាច្រើនគ្រឿងបើកឈប់ចតរញ៉េរញ៉ៃ ប្រជែងដណ្តើមគ្នាចូលក្នុងផែក្រុមហ៊ុនបែរជាមានមួយគ្រឿងបើកឡើងសួនទ្រួងផ្លូវ គ្មានខ្វល់ពីការខូចខាតសម្បត្តិអ្នកដទៃផុងខ្ទេចស្មៅខូចអស់ជាង៣០ម៉ែត្រ សមត្ថកិច្ចចុះទៅឃាត់ទុករងចាំដោះស្រាយ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១។

រថយន្តបង្ក ប្រភេទកុងតឺន័រ ម៉ាកFREIGHTTUNER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-7699 អ្នកបើកបរគេចទៅបាត់ ។

តាមប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរ បានឲ្យដឹងថា ក្រុមរថយន្តកុងតឺន័រ បើកឈប់ចត នៅលើផ្លូវជាតិ មុខក្រុមហ៊ុនផែស្ងួត រញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់ បង្កឲ្យប៉ះពាល់ អ្នកប្រើប្រាស់ផ្លូវ កកស្ទះរាល់ថ្ងៃយប់ទៅហើយ ទោះជាសមត្ថកិច្ច អាជ្ញាធរ ហៅមេការប្រាប់ ហាមចតតាមផ្លូវ តែហាក់ដូចជាមិនខ្វល់ ពីអ្នកដទៃ ពលរដ្ឋបានត្រឹមតែរអ៊ូ ស្រាប់តែនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះ ក្រុមរថយន្តកុងតឺន័រ មានច្រើនគ្រឿង បើកឈប់ចតពេញកំណាត់ផ្លូវជាតិលេខ៣ ដណ្តើមគ្នាចូលទៅក្រុមហ៊ុន ស្រាប់តែមានរថយន្តមួយគ្រឿងខាងលើ បើកពីជើងទៅត្បូង ដល់ខាងមុខផែស្ងួត បែជាបើកឡើងសួនទ្រូងផ្លូវទៅវិញ ធ្វើដូចជាមិនខ្វល់ ចង់ខូចសម្បត្តិអ្នកណាក៏ខូចទៅ ផុងដីខូចស្មៅអស់ជាង៣០ម៉ែត្រ ហើយបន្តបើកទៅឈប់ខាង ពីកន្លែងកើតហេតុ ជិត២០០ម៉ែត្រ អ្នកបើកបរចុះចេញបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅ ឃាត់រថយន្តបង្កឡើងសួនស្វែងរកម្ចាស់ និងតំណាងដើម្បីដោះស្រាយជាមួយក្រុមហ៊ុនចិនធ្វើផ្លូវជាតិលេខ៣ ខណៈដែលផ្លូវជាតិលេខ៣ សួនច្បារ ទ្រូងផ្លូវ ស្ថិតក្នុងការគ្រប់គ្រងមើលថែ របស់ក្រុមហ៊ុនចិននៅឡើយ ៕

Share.