ភ្នំពេញ ៖ ស្ត្រីវ័យ៣៩ឆ្នាំម្នាក់ តូចចិត្តនឹងប្តីលួចបង្កាត់ស្នេហ៍ថ្មី ជាមួយស្រីផ្សេង សុញគំនិត គិតមិនដល់ សម្រេចចិត្តលេបថ្នាំងងុយដេកហើយជិះកង់បីទៅប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច អ្នកដំណើរតាមផ្លូវឃើញឃាត់ទាន់ កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វារ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមការសាកសួរ ស្ត្រីខាងលើមានឈ្មោះ លឹម សុភ័ក្រ អាយុ៣៩ឆ្នាំ មានទីលំនៅភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

តែបើតាមការរៀបរាប់ពីស្ត្រីរូបនេះ ទាំងទឹកភ្នែករលីងរលោង បានឲ្យដឹងថា គាត់អស់ជម្រើសហើយ ក្រោយពីលោកប្តីលួចបង្កាត់ស្នេហ៍ថ្មី ជាមួយស្រីផ្សេង ទើបធ្វើឲ្យការរស់នៅក្នុងសង្គមគ្រួសារប្រេះឆារ មិនចុះសម្រុងគ្នា ធ្វើឲ្យគាត់ជួបនូវវិប្បដិសេរីក្នុងចិត្ត គិតឃើញបែបខ្លី មានតែបញ្ចប់ជីវិត្តខ្លួនឯង ទើបនៅអធ្រាត្រថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ជិះម៉ូតូកង់បីឡើងស្ពានជ្រោយចង្វារ និងលេបថ្នាំងងុយដេកអស់ច្រើនគ្រាប់ ធ្វើឲ្យអាការៈងងុយដេក ទន់ភ្នែកពេក ដើរទៅដេកនៅចំណុចរង្វង់មូល ចាងកើតស្ពានសិន លុះរហូតដល់វេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃដដែល ដឹងខ្លួនវិញ ក៏បានដើរឡើងលើស្ពាន ក្នុងបំណងបញ្ចប់ជីវិតដោយលោតទឹក ។

ស្ត្រីរូបនេះខណៈដែលបងប្អូនប្រជាពលរដ្ឋ អ្នកដំណើរប្រទះឃើញ ទឹកមុខខុសប្រក្រតី ប៉ុនប៉ងលោតទឹក ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ រាយការណ៍ប្រាប់ទៅសមត្ថកិច្ច ដើម្បីនាំចុះទៅវិញ និងទំនាក់ទំនងក្រុមគ្រួសារ ទទួលយកវិលត្រឡប់ទៅផ្ទះវិញ ៕

Share.