កម្មវិធី​បង្ហាញ​ម៉ូដ​សំលៀកបំពាក់​ដ៏​ធំ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ច្នៃម៉ូដ​ល្បីៗ​បង្ហាញ​ស្នាដៃ​ច្នៃម៉ូដ​របស់​ខ្លួន​តែងតែរៀបចំ​ឡើង​ជារៀងរាល់​ឆ្នាំ​នៅ​ទីក្រុង​ Paris ប្រទេស​បារាំង​។ កម្មវិធី​ Paris Fashion Week ឆ្នាំ​នេះ​រៀបចំ​ឡើង​ ចាប់​ពី​ថ្ងៃ​អង្គារ​ ទី​២៨ ខែ​កញ្ញា​ រហូត​ដល់​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២១ ស្អែក​នេះ​។

កម្មវិធី​ដ៏​ធំ​នេះ​តែង​តែ​មាន​វត្តមាន​តារា​ល្បីៗ​ជា​ច្រើន​រូប​បង្ហាញ​វត្តមាន​ ដោយ​ក្នុង​ឆ្នាំ​២០២១ កម្មវិធី​បាន​ពន្យារ​ពេល​រៀបចំ​របស់​ខ្លួន​ពី​​ចុង​ខែ​មិថុនា​ និង​ដើម​ខែ​កក្ដដា មក​រៀបចំ​នៅ​ចុង​ខែ​កញ្ញា​រហូត​ដល់​ដើម​ខែ​តុលា​វិញ​ដោយ​សារ​តែ​បញ្ហា​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩។ យ៉ាង​ណា​មិញ​កម្មវិធី​នេះ​ ក្រៅ​ពី​វត្តមាន​តារា​ល្បី​ៗ​ ដូច​ជា​ស្រីស្អាត​ Jisoo សមាជិក​ក្រុម​ចម្រៀង​លំដាប់​ពិភពលោក​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ BlackPink ហើយ​នោះ​ ជា​ចំណាប់​អារម្មណ៍​លោក​ ជំទាវ យឹម ឆាយលីន ឧត្តម​ភរិយា​ឯកឧត្តម​ ហ៊ុន ម៉ានី​ ក៏​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​នេះ​ ប្រកប​ដោយ​ភាព​ទាក់ទាញ​ និង​ស្រស់ស្អាតជាមួយ​នឹង​ឈុត​រ៉ូប​វែង​ខ្មៅ​។

ទស្សនា​រូបភាព​លោកជំទាវ​ យឹម ឆាយលីន និង Jisoo ខាង​ក្រោម​នេះ​៖

ទស្សនាវីដេអូខាងក្រោម៖

Telegram-Troryorng
Share.