តារា​ Tiktok ល្បី​ដែល​មាន​ចំនួន​ Followers ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​២ លើ​ Platform បាន​របូត​បាត់​អស់​អ្នក​គាំទ្រ​ (Followers) ជិត​៨០​លាន​គណនី ព្រោះ​តែ​​លោក​បាន​បង្ហោះ​សារ​ប្រឆាំង​នឹង​ការ​រើសអើង​ជាតិ​សាសន៍​និង​ពណ៌សំបុរ​ នេះ​បើយោងតាម​ការ​ផ្សព្វផ្សាយ​របស់​​​វែបសាយ​ dexerto

សូមចុច​អាន តារា TikTok ល្បី Khaby Lame មានប្រវត្តិជាអតីតកម្មកររោងចក្រ

បច្ចុប្បន្ន​ Khaby Lame គឺជា​ Content Creator ដ៏មាន​ប្រជាប្រិយភាព​ខ្លាំង​មួយ​រូប​នៅ​លើ​ Tiktok ដោយ​មាន​ចំនួន​ Followers ១១៥លាន Followers តាម​ពី​ក្រោយ​ Charli D’Amelio ដែល​មាន​ចំនួន​ Followers ១២៥,៦លាន​គណនី​ម្នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​ខណៈ​ដែល​កេរ្តិ៍​ឈ្មោះ​និង​ប្រជាប្រិយភាព​របស់​លោក​កាន់​តែ​កើនឡើង​ស្រាប់​តែ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ឈប់តាមដាន​ (Follow) លោក​នៅ​លើ​ IG ដែល​ធ្វើ​ឱ្យ​លោក​នៅ​សល់​អ្នក​តាម ត្រឹម​តែ​៤៨លាន​គណនី​ប៉ុណ្ណោះ​។

មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោក​របូត​បាត់​អ្នក​គាំទ្រ​ច្រើន​ដល់​ម្លឹង​នោះ​ក៏​ព្រោះ​តែ​លោក​បាន​ផុស​សារ​នៅ​លើ​ Stories របស់​លោក​ដែល​មាន​សរសេរ​ពាក្យ​ថា​ «និយាយ​ថា​ទេ​ចំពោះ​ការ​រើសអើង​ជាតិ​សាសន៍»។

ថ្វី​ត្បិត​តែ​ការ​ផុស​របស់​លោក​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មួយ​ភាគ​ធំ​បែរខ្នង​ដាក់​លោក​ ប៉ុន្តែ​បុរស​រូប​នេះ​បែរ​ជា​មិន​ខ្វាយខ្វល់​ថែម​ទាំង​បាន​ផុស​សំណេរ​បន្ថែម​ទៀត​ ដោយ​ទទូច​ឱ្យ​អ្នក​គាំទ្រ​លោក​បង្កើត​ទស្សនៈ​វិជ្ជមាន​ដែល​ជះ​ឥទ្ធិពល​ល្អ​ដល់​ពិភពលោក​។

ឆ្លៀត​​បង្កើត​ឱកាស​ក្នុង​វិបត្តិ​ Khaby Lame មិន​ត្រឹម​តែ​ពោល​ថា​លោក​មិន​ខ្វល់​ពី​ចំនួន​អ្នក​ Follow លោក​នោះ​ទេ ប៉ុន្តែ​បារម្ភ​បំផុត​នោះ​គឺ​បេះដូង​អ្នក​គាំទ្រ​ លោក​ក៏​បាន​ចង្អុល​បង្ហាញ​ឱ្យ​អ្នក​គាំទ្រ​លោក​ធ្វើ​ការ​បរិច្ចាគ​ដើម្បី​កិច្ចការងារ​មនុស្ស​ធម៌​ជាជាង​ចំណាយ​ពេល​វេលា​ឥត​ប្រយោជន៍​មក​សរសេរ​មតិ​អវិជ្ជមាន​ និង​រិះគន់​អ្នក​ដទៃ​។

យោងតាម​ការ​លើក​ឡើង​នេះ​បាន​សបង្ហាញ​ឱ្យ​ឃើញ​ Khaby បាន​បង្វែរ​ស្ថានការណ៍​អាក្រក់​ឱ្យក្លាយ​ជា​ឱកាស​ដើម្បី​ឱ្យ​មនុស្ស​មាន​ឱកាស​បាន​ជួយ​អ្នក​ដទៃ​ ដោយ​លោក​មិន​បាន​ព្រួយ​បារម្ភ​ពី​ការ​បាត់​ចំនួន​ Follow ប៉ុន្តែ​លោក​ផ្ដោត​លើ​ការ​បង្កើត​អ្វី​ដែល​ថ្មី​ ដែល​ជួយ​ដាស់​ឱ្យ​មនុស្ស​ដែល​កំពុង​ដេក​លង់លក់​ឱ្យ​ក្រោក​ដឹង​ខ្លួន​ឡើង​វិញ​។

@khaby.lame Me,Greta Thunberg,Vanessa Nakate and all activists in the world together for climate justice!Another world is possible and necessary! #learnfromkhaby ♬ suono originale – Khabane lame
Telegram-Troryorng

Share.