ដំណឹង​ស្នេហា​ដែល​ធ្វើ​ឱ្យ​មហាជន​ជា​អ្នក​គាំទ្រ​បាល់ទាត់​ ក៏​ដូច​ចម្រៀង​​មាន​ការ​ភ្ញាក់​ផ្អើល​ និង​ចាប់​អារម្មណ៍​ខ្លាំង​រវាង​ តារាបាល់ទាត់​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​ Son Heung Min និង​សំណព្វ​ចិត្ត​យុវវ័យ​ទូទាំង​ពិភពលោក​​ Kim Jisoo សមាជិក​ក្រុម​ BlackPink ក្រោយ​មាន​​លេច​ឮ​ដំណឹង​ថា​ Super Star មក​ពី​ក្រុម​ tottenham hotspur បាន​ឆ្លៀត​ហោះ​ទៅ​កាន់​ក្រុង​ Paris មុន​នឹង​ហោះ​មក​កាន់​ប្រទេស​កំណើត​ដើម្បី​ត្រៀម​ខ្លួន​ជួយ​ក្រុម​ជម្រើស​ជាតិ​ក្នុង​វគ្គ​ប្រកួត​ជម្រុះ​ 2022 FIFA World Cup Asia Qualifier រវាង​កូរ៉េ​ខាង​ត្បូង​និង​រុស្សី​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា​ កន្លង​ទៅ​ថ្មីៗ​នេះ​ ដោយ​ខណៈ​នោះ​ចៃ​ដន្យ​​ Jisoo ក៏​បាន​ហោះ​​ចេញ​ពី​ Paris មក​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដូច​គ្នា​ ក្រោយ​បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ Paris FAshion Week 2021។

រឿង​ដែល​កាន់​តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទៀត​នោះ​គឺ​ នៅ​លើ​បណ្ដាញ​សង្គម​មាន​លេច​ចេញ​រឿង​ Jisoo និង​ Son មាន​ខ្សែ​ដៃ​ស្រដៀង​គ្នា​ ដោយ​ខាង​ប្រុស​តែងតែ​ថើប​ខ្សែ​ដៃ​ក្រោយ​ពេល​ទាត់​បញ្ចូល​ទី​បាន​សម្រេច​ ចំណែក​ខាង​ស្រី​តែងតែ​ពាក់​ខ្សែ​ដៃ​ដូច​គ្នា​នេះ​ជាប់​ខ្លួន​រហូត​។

ប៉ុន្តៃ​ស្ថានីយ​ទូរទស្សន៍ SBS បាន​ចេញ​មក​ផ្សព្វផ្សាយ​ថា​​ដំណឹង​ចចាមអារ៉ាម​ខាង​លើ​នេះ​មិនមែន​ជា​ការ​ពិត​នោះ​ទេ​ ព្រោះ​ Jisoo និង​ Son Heung Min មិន​ស្គាល់​ឬ​ជិត​ស្និទ្ធិ​គ្នា​នោះ​ទេ​ ថែម​ទាំង​បង្ហាញ​ភស្ដុតាង​ដោយ​យក​ឃ្លីប​សម្ភាសន៍​ចាស់​ដែល​ Jisoo ធ្លាប់​បកស្រាយ​កាល​ពី​ឆ្នាំ​២០១៩​ថា​ រូប​ខ្លួន​ជាប់​ពាក់ព័ន្ធ​ព័ត៌មាន​ស្នេហា​ព្រោះ​តែ​ទៅ​​ទស្សនា​ការ​ប្រកួត​ដែល Son លេងឱ្យ​
tottenham hotspur ប៉ុន្តែ​ការ​ទៅ​នោះ​គឺ​ទៅ​ក្នុង​ឋានៈ​ជា​អ្នក​គាំទ្រ​បាល់ទាត់​ម្នាក់​ប៉ុណ្ណោះ​ ហើយ​សមី​ខ្លួន​អះអាង​ថា​មិន​បាន​ស្គាល់​ជិត​ស្និទ្ធិ​ជាមួយ​នឹង​ Son ឡើយ។

ទោះ​ជា​មាន​សំឡេង​ជា​ច្រើន​ចេញ​មក​អះអាង​និង​បដិសេធ​ចំពោះ​ដំណឹង​ស្នេហា​នេះ​ តែ​ក៏​មាន​ក្រុម​អ្នក​គាំទ្រ​ជា​ច្រើន​បាននៅ​តែ​បន្ត​ Cheer ថែម​ទាំង​អ្នក​គាំទ្រ​បាន​លើក​ឡើង​ទៀត​ថា​បើ​គូ​នេះ​សេព​គប់​គ្នា​គឺ​ស័ក្ដិសម​ណាស់​ព្រោះទាំងពីរ​នាក់​ជា​បុគ្គល​ល្បី​លំដាប់​ពិភពលោក​ដូច​គ្នា​ ដូច្នេះ​ត្រូវ​តែតាមដាន​ជា​បន្ត​និង​Cheer បន្ត​ទៀត​។

​ដំណឹង​អាស្រូវ​ស្នេហា​របស់​អ្នក​ទាំង​ពីរ​នេះ​ សម្រាប់​ Jisoo គឺ​ជា​លើក​ទីមួយ​ដែល​មាន​ព័ត៌មាន​តាម​ចុះ​ផ្សាយ​ ប៉ុន្តែ​​​តារា​បាល់ទាត់​ល្បី​ Son វិញ​នោះ​ មិនមែន​ជា​លើក​ទីមួយ​នោះ​ឡើយ​ ព្រោះ​កន្លង​មក​គេ​ធ្លាប់​មាន​ពាក់ព័ន្ធ​រឿង​រ៉ាវ​ស្នេហា​ជាមួយ​នឹង​តារា​ស្រី​ល្បីៗ​ និង​ស្អាត​ៗ​របស់​កូរ៉េ​ជា​ច្រើន​រូប​ទៀត​។

កាល​ពី​ឆ្នាំ​ ២០១៤​ សារព័ត៌មាន​ TheFact ធ្លាប់​បាន​បញ្ចេញ​រូបភាព​លួច​ថត​រវាង​ Son Oppa កំពុង​តែ​ដើរលេង​ជាគូ​ជាមួយ​នឹង​ MinA សមាជិក​ Girl’Day តែ​ក្រោយ​មក​ទៀត​ផលិតកម្ម​ដែល​គ្រប់គ្រង​លើ​តារា​ចម្រៀង​ស្រី​បាន​ចេញ​មក​បដិសេធ​ ហើយ​បញ្ជាក់​ថា​រវាង​អ្នក​ទាំងពីរ​គ្រាន់តែ​ជា​មិត្ត​ភក្ដិ​ ធ្លាប់​ជួប​គ្នា​បាន​ម្ដង​ពីរ​ដង​ប៉ុណ្ណោះ​

បួន​ឆ្នាំ​ក្រោយ​ ពោល​គឺ​នៅ​ឆ្នាំ​ ២០១៨ Son Heung Min បាន​ជាប់​ពាក់ព័ន្ធ​ដំណឹង​ស្នេហា​ជាមួយ​នឹង​តារា​សម្ដែង​ Yoo So-young អតីត​សមាជិក​ក្រុម​ After School ដោយ​អ្នក​ទាំងពីរ​ធ្លាប់ស្រលាញ់​គ្នា​មុន​ល្បី​ល្បាញ​ រឿង​នេះ​បាន​ធ្វើ​ឱ្យ​ខាង​ស្រី​បិទ​គណនី​ Instagram របស់​ខ្លួន​ព្រោះ​តែ​មាន​អ្នក​ចូល​មក​ជេរ​ និង​រិះគន់​ថា​ខាង​ស្រី​បញ្ចេញ​ព័ត៌មាន​ស្នេហា​ព្រោះ​សង្ឃឹម​តោង​ Son យក​ល្បី​។

Telegram-Troryorng
Share.