កញ្ញា​ ​បាន មុន្នីល័ក្ខ ​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ Town ​ស្រាប់​តែ​បញ្ចេញ​សំណេរ​ថា​ ធ្លាប់​មាន​គេ​ធ្វើ​​កញ្ញា​​ខឹងខ្លាំង​ដល់​ថ្នាក់​យំ​ខ្លួន​ឯង​។ ​តើ​អ្នកណា​ថ្លើម​ធំ​ធ្វើ​ឲ្យ​កញ្ញា​ បាន មុន្នីល័ក្ខ​ខឹង​ដល់​ថ្នាក់​នេះ​?​

តារា​ចម្រៀង​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ប៉ៃលិន​ ​កញ្ញា​ បាន មុន្នីល័ក្ខ​ កាល​ពី​ថ្ងៃ​សៅរ៍ ​ទី​ ​១ ​ខែ​ ឧសភា ​ម្សិល​មិញ​នេះ​ បាន​បញ្ចេញ​សំណេរ​ខ្លី​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ ដែល​សំណេរ​នោះ​ហាក់​បង្ហាញ​នូវ​អារម្មណ៍​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ដែល​រឿង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ឆ្ងល់​ថា​ តើ​អ្នកណា​ទៅ​ធ្វើ​ឲ្យ​តារាចម្រៀង​ស្រី​រូប​នេះ​ខឹង​និង​អន់​ចិត្ត​ដល់​ម្លឹង​?​

«​ធ្លាប់​អត់​?​ ខឹង​គេ​ខ្លាំង​រហូត​ដល់​ញ័រ​ដៃ​ញ័រ​ជើង​ ស្រក់​ទឹកភ្នែក​ម៉ាត់ៗ​ទាំង​យើង​មិន​បាន​ចង់​យំ​ហើយ​មិន​បាន​ចង់​អោយ​ទឹកភ្នែក​ស្រក់​សូម្បី​តែមួយ​ដំណក់​ …ហើយ​អាច​ពិបាក​ក្នុង​ខ្លួន​មួយ​រំពេច​ ដូច​មនុស្ស​អត់​បាន​ញាំ​អីចឹង​ ​គឺ​ញ័រ​សាច់​ …​»

ក្រោយ​សំណេរ​នេះបាន​បង្ហោះ​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ក៏​មាន​ហ្វេន​ដែល​ជា​អ្នក​គាំទ្រ​ចូល​មក​ខមមិន​លើក​ទឹក​ចិត្ត​កញ្ញា​ ព្រម​ទាំង​មាន​ជា​ពាក្យ​ពេចន៍​ពន្យល់​ និង ​វិធី​សាស្ត្រ​ផ្សេងៗ​ដើម្បី​រំងាប់​អារម្មណ៍​និង​កំហឹង​ជា​ដើម​។ល។​

ទោះ​ជា​បង្ហោះ​សំណេរ​បែបនេះ​ក៏​ពិត​មែន​ប៉ុន្តែ​នៅ​ពេល​មាន​អ្នក​សួរ​តើ​អ្នក​ណា​ហ៊ាន​ធ្វើ​ឱ្យ​កញ្ញា​ដ៏​ស្រស់​សោភា​រូប​នេះ​ខឹង​ខ្លាំង​ដល់​ថ្នាក់​យំ​ តែ​កញ្ញា​មិន​បាន​ឆ្លើយ​តប​នោះ​ទេ​ គ្រាន់​តែ​ឆ្លើយ​តប​ជា​ពាក្យ​អរគុណ​ជា​រួម​ចំពោះ​អ្នក​ដែល​គាំទ្រ​ដែល​ស្រលាញ់​និង​បារម្ភ​ព្រម​ទាំង​ផ្ដាំ​ផ្ញើ​ឱ្យ​អ្នក​គាំទ្រ​មើល​ថែ​រក្សា​សុខភាព​និង​គេចផុត​ពី​ជំងឺកូវីដ​-១៩ ប៉ុណ្ណោះ​។

រំលឹក​ឡើង​វិញ​កញ្ញា​ បាន មុន្នីល័ក្ខ​ គឺ​ជា​តារា​ចម្រៀង​អតីត​តារា​​ផលិតកម្ម​ហង្សមាស​ក្រោយ​ពី​​បាន​ចូលរួម​ប្រលង​កម្មវិធី​ប្រកួត​លំដាប់​ពិភពលោក​ The Voice Cambodia មុន​នឹង​ផ្លាស់​ប្ដូរ​ទ្រនំ​មក​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​ថោន​៕

Share.