ខួប​កំណើត​វ័យ ​៣៧​ឆ្នាំ របស់​លោក​ ឆន​ សុវណ្ណារាជ ច្បាស់ជា​ស្ថិត​ក្នុង​ការ​ចងចាំទាំង​ហ្វេន​ និង​សាមី​ខ្លួន​យូរ​អង្វែង ព្រោះ​តែ​ក្រុមគ្រួសារ មិត្ត​ភក្ដិ និង​អ្នក​គាំទ្រ បាន​រួម​គ្នា​ជូន​កាដូ​វត្ថុ​មាន​តម្លៃ ជា​ច្រើន​មុខ​ដែល​សុទ្ធសឹងជា​របស់​ដែលតារា​ចម្រៀង​រូប​នេះ​ស្រលាញ់​និង​ចង់​បាន​នា​ពេល​កន្លង​មក​។

ថ្វី​ត្បិត​តែ​ខួប​កំណើត​របស់​លោក​​ ឆន សុវណ្ណារាជ​ បាន​កន្លង​ទៅ​ពីរ​បី​ថ្ងៃ​ហើយ​ក្ដី​ប៉ុន្តែ​ អនុស្សាវរីយ៍​ដ៏​រំភើប​រីករាយ​ ពិសេស​ការ​ Surprise របស់​ក្រុម​គ្រួសារ​លោក​នៅ​តែ​ស្ថិត​ក្នុង​ការ​ចងចាំ​ជានិច្ច​​ព្រោះ​លោក​បាន​បន្ត​ផុស​រូប​ភាព​កាដូ​វត្ថុ​មាន​តម្លៃ​ជា​ច្រើន​ដែល​លោក​ទទួល​បាន​ ក្នុង​នោះ​មាន​នាឡិកាពេជ្រ គ្រឿង​អលង្ការ​​ជាខ្សែក បាច់ផ្កាលុយ​ដុល្លារ(ក្រដាស១០០ដុល្លារសុទ្ធ)មួយបាច់ធំ កាបូប​ ទឹកអប់។

នៅ​ក្នុង​ចំណោម​អ្នក​គាំទ្រ​និង​សាច់​ញាតិ​បងប្អូន ក៏​មានវត្តមាន​អ្នក​នាង​ ស្រី​អូន​ ម្ចាស់​ផលិតកម្ម​រាម និង​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ​ព្រម​ទាំង​ស្វាមី​​ បាន​ជូន​កាដូជានំខួប​មាន​រូប​លោក​​ដើម្បី​អបអរខួប​កំណើត​ជូន​លោក​សុវណ្ណារាជផង​ដែរ​។

ក្រៅ​ពី​ហ្វេន​ស្និតស្នា​ល​នឹង​លោក​ដែល​បាន​ចូល​រួម​អបអរសាទរ និង​ជូនកាដូ​ដល់​លោក​ហើយ​នោះ ក៏​មាន​ហ្វេ​ន​ជា​ច្រើន​បាន​ Comment ជូនពរ​ដល់​អាយដល​សំណព្វចិត្ត​ដូច​គ្នាដែរ។

Telegram-Troryorng
Share.