ទីបំផុត​ក្រុម Foolad Sirjan មក​ពី​ប្រទេស​អ៊ីរ៉ង់ បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​ជើង​ឯក​ក្លិប​បាល់ទះ​ប្រចាំ​ទ្វីប​អាស៊ី Asian Men’s Club Volleyball Championship នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម​បាល់ទះ Al-Arabi របស់​ប្រទេស​កាតារ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ។

លទ្ធផល​សរុប​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម Foolad Sirjan ឈ្នះ​លើ​ក្រុម Al-Arabi ដោយ​លទ្ធផល ៣ទល់១ ពោល​គឺ​២៥ ទល់​១៩, ២១ទល់២៥,​២៥ទល់២៣ និង​២៥​ទល់២២។

សរុប​ចំណាត់​ថ្នាក់​ប្រចាំ​ឆ្នាំ​ក្រុម Foolad Sirjan ជា​ម្ចាស់​ជើង​ឯក ក្រុម Al-Arabi ជា​ជើង​ឯក​រង ហើយ​ក្រុម Burevestnik Almaty (​កាហ្សាក់ស្ថាន) លេខ៣ ក្រុម Nakhon Ratchasima QminC (ថៃ) ឈរ​លេខ៤ ក្រុម South Gas (អ៊ីរ៉ាក់) ឈរ​លេខ៥ ក្រុម Kazma (គុយវ៉ែត) ឈរ​លេខ៦ ក្រុម Diamond Food (ថៃ) លេខ៧ ក្រុម​ AGMK (អ៊ូបេគីស្ថាន) លេខ៨ ក្រុម Rebisco (ហ្វីលីពីន)​លេខ៩ និង​ក្រុម​CEB (ស្រីលង្កា) លេខ​១០។

ចំណែក​ពានរង្វាន់​ឯកត្តជន មាន៖
Most Valuable Player៖ Saber Kazemi
Best Setter៖ Georgiev Borislav
Best Outside Spikers៖ Konstantin Čupković និង Vitaliy Vorivodin
Best Middle Blockers៖ Mahdi Jelveh Ghaziani និង​Nodirkhan Kadirkhanov
Best Opposite Spiker៖ Felipe Bandero
Best Libero៖ Tanapat Charoensuk

ក្រុម Foolad Sirjan ជា​ក្លិប​របស់​អ៊ីរ៉ង់ ទី​៧ ហើយ​ដែល​ឈ្នះ​ជើង​ឯក​ប្រចាំ​ទ្វីប​នេះ គិត​ចាប់​តាំង​ពី​បង្កើត​ឡើង​ដំបូង​ឆ្នាំ​១៩៩៩ មក ខណៈ​ក្លិបPaykan Tehran ឈ្នះ​ជើង​ឯក​បាន​៧លើក​ ក្លិប Shahrdari Varamin ឈ្នះ​បាន២លើក ក្លិប​Sarmayeh Bank Tehran ឈ្នះ​២លើក ក្លិប Sanam Tehran, Kalleh Mazandaran,Khatam Ardakan ឈ្នះ​បាន​ម្នាក់១ដង៕

Telegram-Troryorng
Share.