សមាជិក​និង​ក្រុមការងារថត​ភាពយន្ត​ខ្នាត​ធំ​រឿង​ «សុភាពបុរស» ឬ «Gentleman» ដែល​សម្ដែង​ដោយ​បុរស​សង្ហា​ Joo Ji Hoon និង​ Park Sung Hoon ត្រូវ​បាន​ឃ្មុំ​ទិច​។

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា​ម្សិលមិញ​នេះ​ សារព័ត៌មាន​ News1 បាន​រាយការណ៍​ថា​មាន​តួ​អង្គ​និង​ក្រុម​ការងារ​ថត​រឿង​ «Gentleman» ត្រូវ​បាន​សត្វ​ឃ្មុំ​វាយ​ប្រហារ​ក្នុង​ពេល​កំពុង​ថត​ តែ​ជា​សំណាង​ល្អ​ដែល​មិនមាន​តួអង្គ​ឯក​​ទាំង៣​រូប (Joo Ji Hoon, Choi Sung Eun និង Park Sung Woong) ​ត្រូវ​បាន​ឃ្មុំ​ទិច​នៅ​ក្នុង​ពេល​ដែល​សត្វ​ឃ្មុំ​បាន​វាយ​ប្រហារ​​ទេ​​នោះ​ទេ​។

យោងតាម​ការ​បញ្ជាក់​ពី​នាយក​ដ្ឋាន​អគ្គីភ័យ​បាន​ឱ្យ​ដឹង​ថា​ហេតុការណ៍​នោះ​កើត​ឡើង​តាំង​ពី​ថ្ងៃទី​១៤ វេលា​ម៉ោង​ប្រមាណ​ជា​២.២១នាទី​រសៀល​ ស្ថិត​ក្នុង​ខេត្ត​ Gyeonggi ដោយ​ពេល​នោះ​មាន​តួ​សម្ដែង​ប្រមាណ​១៦​នាក់​ និង​ ​ក្រុម​ការងារ​ថត​​ត្រូវ​បាន​ឃ្មុំ​ទិច​ ហើយ​ការ​ដែល​អ្នក​ទាំង​នោះ​ត្រូវ​ឃ្មុំ​ទិច​ដោយ​សារ​តែ​មាន​មនុស្ស​ទៅ​រំខាន​សំបុក​ឃ្មុំ​ទើប​បណ្ដាល​ឱ្យ​អ្នក​នៅ​ក្បែរៗ​នោះ​ត្រូវ​ឃ្មុំ​ទិច​ទាំង​អស់​។

ក្រោយហេតុការណ៍​នេះ​ចប់​មនុស្ស​ចំនួន​៣​នាក់​ត្រូវ​បាន​សង្គ្រោះ​នៅ​កន្លែង​កើត​ហេតុ ខណៈ​​មនុស្ស​១៣​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ចំណែក​សំបុក​ឃ្មុំ​ត្រូវ​បាន​បុគ្គលិក​នាយកដ្ឋាន​ពន្លត់​អគ្គីភ័យ​បោសស្អាត​រួចរាល់​ចេញ​ពី​ទីនោះ​អស់​ហើយ។​

​បើ​តាម​ប្រភព​ខាង​ក្នុង​បាន​ឱ្យ​ដឹង​ថា​ក្រុមការងារ​ថត​ទាំង​អស់​បាន​ត្រលប់​មក​ថត​វិញ​ដូច​ដើម​ហើយ​ ចំណែក​ការ​ថត​គ្រាន់​តែ​ពន្យារ​ត្រឹម​តែ​មួយ​ឆាក​សម្ដែង​តែ​ប៉ុណ្ណោះ​។

«Gentleman» បាន​ចាប់​ផ្ដើម​ថត​នៅ​ខែ​កញ្ញា ឆ្នាំ​២០២១ ហើយ​កំណត់​កាល​បរិច្ឆេទ​បញ្ចាំង​នៅ​កំឡុង​ខែ​ឧសភា ឆ្នាំ​២០២២ ខាង​មុខ​នេះ​៕

Telegram-Troryorng
Share.