បច្ចុប្បន្ន​នេះ​តារា​ងាយ​ស្រួល​នឹង​ត្រូវ​សាធារណជន​ហៅ​ថា​ជន​ក្បត់​ ដោយ​គ្រាន់​តែ​រឿង​សាមញ្ញ​ប៉ុណ្ណោះ​ ឧទាហរណ៍​ដូច​ជា​រឿង​រ៉ាវ​របស់​ស្រី​ស្អាត​ Jisoo សមាជិក​ Blackpink ដែល​ត្រូវ​បាន​គេ​ហៅ​ថាជា​ជន​ក្បត់​ដោយ​គ្រាន់​តែ​ស្រី​តូច​រូប​នេះ​ផុស​រូប​ថត​មួយ​សន្លឹក​របស់​ខ្លួន​ជាមួយ​នឹង​ទូរស័ព្ទ​ត្រកូល​ Apple នៅ​លើ​បណ្ដាញ​សង្គម​ប៉ុណ្ណោះ​។

សូមចុចអាន BLACKPINK ទម្លាក់​ Maroon5​ ​ជា​​ក្រុម​​មាន​ចំនួន Views ច្រើន​បំផុត​លើ​ YouTube!

កាល​ពី​ដើម​ឆ្នាំ​តារា​សម្ដែង​ជនជាតិ​ចិន​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​វីរៈ​បុរស​តំណាង​ជាតិ​ Wu Jing ក៏​មាន​បញ្ហា​ស្រដៀង​គ្នា​កើត​ឡើង​ដែរ​ ដោយ​លោក​គ្រាន់​តែ​ផុស​រូប​ទូរស័ព្ទ​ Iphone នៅ​លើ​គណនី​ Weibo ហើយ​មិន​បាន​ផុស​រូប​ទូរស័ព្ទ​ Huawei ដែល​ជា​ស្លាក​សញ្ញា​ផលិតផល​របស់​ប្រ
ទេស​ចិន​។

ករណី​ដូច​គ្នា​បាន​កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ទៅ​លើ​ស្រី​ស្អាត​វ័យ​២៦​ឆ្នាំ​ តារា​ចម្រៀង​ K-pop ដ៏​ល្បីល្បាញ​ Jisoo ដោយ​កញ្ញា​គ្រាន់​តែ​បង្ហោះ​រូប​ភាព​ធម្មតា​មួយ​របស់​ខ្លួន​ដោយ​គ្រាន់​តែ​មាន​បង្ហាញ​ម៉ូដែល​ទូរស័ព្ទ​ Iphone ម៉ូដ​ទើប​នឹង​ចេញ​ថ្មី​ជាមួយ​នឹង​ Case ទូរស័ព្ទ​ដ៏​ខ្យូត​។

នៅ​ពេល​ផ្ទុះ​រឿង​នេះ​ឡើង​​អ្នក​គាំទ្រ​របស់​កញ្ញា​បាន​ចេញ​មក​ការពារ​ Idol របស់​គេ​ដោយ​បាន​លើក​ឡើង​ថា​កិច្ច​កុង​ត្រា​របស់​ក្រុម​ Blackpink ជាមួយ​នឹង​ក្រុម​ហ៊ុន​ Samsung បាន​ចប់​ជាង​មួយ​ឆ្នាំ​ហើយ​ ដោយ​អ្នក​ទាំង​នោះ​បាន​និយាយ​ថា​នាង​អត់​មាន​ធ្វើ​អី​ខុស​ច្បាប់​នោះ​ទេ​ បើ​គ្រាន់​តែ​មាន​​ប្រើ​ទូរស័ព្ទ​ថ្មី​នោះ​។ ចំណែក​អ្នក​ផ្សេង​ទៀត​ក៏​បាន​លើក​ឡើង​ដែរ​ថា​ នេះ​មិនមែន​ជា​លើក​ទីមួយ​ឡើយ​ដែល​តារា​ស្រី​រូប​នេះ​ផុសរូបភាព​ជាមួយ​នឹង​ទូរស័ព្ទ​អាយហ្វូន ​(Iphone) នោះ​ ព្រោះ​កន្លងមក​ Jisoo ក៏​ធ្លាប់​បង្ហោះ​រូប​ជាមួយនឹង​ទូរស័ព្ទ​នេះ​ជា​ញឹកញាប់​។

Jisoo និង​សមាជិក​រួម​ក្រុម​ Blackpink ធ្លាប់​ជា​ទូតសុច្ឆន្ទៈ​ឱ្យ​ស្លាក​សញ្ញា​ Samsung ហើយ​ដោយ​សារ​សមាជិក​ Blackpink មាន​ Jennie, Lisa និង​ Rose សុទ្ធតែ​ជា​ទូត​សុច្ឆន្ទៈ​ឱ្យ​ផលិតផល​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​ Samsung កាល​ពី​ឆ្នាំ​២០១៩ ដូច្នេះ​អ្នក​ដែល​មិន​គាំទ្រ​ក្រុម​នេះ​បាន​ស្ដី​បន្ទោស​និង​រិះគន់​ថា​ «នាង​គ្មាន​ភក្ដីភាព​សោះ​» «ខ្ញុំ​ច្បាស់​ជា​ក្ដៅ​ក្រហាយ​ខ្លាំង​មិន​ខាន​បើ​ខ្ញុំ​ជាក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​» «អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​មិន​ដែល​ទិញ​ផលិតផល​ដែល​មាន​ Idol ជា​អ្នក​ផ្សព្វផ្សាយ​ ព្រោះ​ពួក​គេ​អត់​បាន​ប្រើ​ខ្លួនឯង​ទេ​​»

ខណៈ​ដែល​មាន​អ្នក​ខ្លះ​ទៀត​បាន​ប្រើ​សម្ដី​ធ្ងន់​ធ្ងរ​ដោយ​ហ៊ាន​ហៅ​នាង​ថា​ «ជន​ក្បត់» ដោយ​គ្រាន់​តែ​នាង​គាំទ្រ​ផលិតផល​របស់​ក្រុមហ៊ុន​អាមេរិក​ មិន​បាន​គាំទ្រ​ក្រុម​ហ៊ុន​ប្រទេស​កូរ៉េ​៕

Telegram-Troryorng
Share.