កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា មាន​នារី​ម្នាក់​បាន​អះអាង​ថា​ខ្លួន​គឺជា​អតីត​មិត្ត​ស្រី​របស់​តារា​សម្ដែង​កូរ៉េ​មួយ​រូប​ ដោយ​បាន​បក​អាក្រាត​ថា​បុរស​រូប​នោះ​បាន​ធ្វើ​ទង្វើ​អាក្រក់​ដាក់​ខ្លួន​ថែម​ទៀត​ផង​។ បុរស​ដែល​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​លើក​យកមក​​ជជែក​ថា​អាច​ជា​បុគ្គល​សង្ស័យ​​​មាន​ឈ្មោះ​របស់​តារា​កូរ៉េ​ល្បីៗ​ជាច្រើន​នាក់​រួម​មាន​៖ Kim Seon Ho , Wi Ha Joon, Lee Do Hyun, Song Kang, Lee Jae Wook, Ahn Bo Hyun, Kim Dae Young និង​ Hwang In Yoeb។

ស្ត្រី​រូប​នោះ​បាន​សរសេរ​នៅ​លើ​អ៊ិនធឺណិត​ដោយ​បាន​លើក​ឡើង​ពី​ចរិត​មុខ​ពីរ និង​មិន​ចេះ​ខ្មាស​អៀន​របស់​តារា​សម្ដែង​មួយ​រូប​ដែល​កំពុង​តែ​ចាប់​ផ្ដើម​សាង​ឈ្មោះ​ល្បី​ល្បាញ​រូបនោះ​ ហើយ​ថែម​ទាំងចោទ​ទៀត​ថា​តារា​រូប​នោះ​បាន​បង្ខំ​ឱ្យ​ខ្លួន​រំលូត​កូន​ ហើយ​កេង​ចំណេញ​លើ​ខ្លួន​ដោយ​សន្យា​រឿង​រៀប​អាពាហ៍ពិពាហ៍។

ស្ត្រី​រូប​នោះ​បាន​និយាយ​ថា​ខ្លួន​​និង​តារាប្រុស​រូប​នោះ​ បាន​បែកបាក់​គ្នា​កាល​ពី​៤​ខែ​មុន​។ នារី​រូប​នោះ​ក៏​បាន​ពន្យល់​ដែរ​ថា​ការ​ដែល​ខ្លួន​ភ្លាត់​ស្នៀត​មាន​ទម្ងន់​ព្រោះ​តែ​មាន​ម្ដង​នោះ​​មិន​បាន​​ការ​ពារ​ ហើយ​ដោយ​សារ​តែ​សុខភាព​របស់​ខ្លួន​ខ្សោយ​ព្រោះ​មាន​ទម្ងន់​ទាំង​នៅ​ក្មេង​ ដូច្នេះ​នារី​រូប​នោះ​ចង់​បង្កើត​កូន​ ប៉ុន្តែ​ខុស​ពី​ការ​សន្យា​របស់​ខ្លួន​ តារា​ប្រុស​រូប​នេះ​បែរ​ជា​និយាយ​ថា​ បើសិនជា​ខ្លួន​បង្កើត​កូន​នៅ​ពេលនេះ​ លោក​នឹង​ត្រូវ​ចាយ​ប្រាក់​៩០០​លាន​វ៉ុន​ ដើម្បី​សង​ការ​ខូច​ខាត​ ប៉ុន្តែ​គេ​មិនមាន​ប្រាក់​នោះ​ទេ​ ធ្វើ​ដូចនេះ​អាច​បង្ករ​ជា​បញ្ហា​ដល់ឪពុក​ម្ដាយ​របស់​គេ​? ចាំ​ឆ្នាំ​ក្រោយ​ចាំ​រ៉ើ​ទៅ​នៅ​ក្នុង​ផ្ទះជុំ​គ្នា​។

ប៉ុន្តែ​គ្រប់​យ៉ាង​បែរ​ជា​ផ្លាស់ប្ដូរ​ព្រោះ​ក្រោយ​ពី​ខ្លួន​ទម្លាក់​កូន​រួច​ តារា​រូប​នោះ​បាន​ផ្ញើ​ប្រាក់​២​លាន​វ៉ុន​ ជា​ថ្លៃ​ទម្លាក់​កូន​ នារី​រូប​នោះ​បាន​បន្ត​ទៀត​ថា​ដោយ​សារ​តែ​ខ្លួនគិត​ថាគួរ​ចែក​រំលែក​ដំណឹង​នេះ​ឱ្យ​តារា​រូប​នោះ​បាន​ដឹង​ទើប​ខ្លួន​បាន​ថត​រូប​ខ្លួន​ពេល​ចូល​និង​ចេញ​ពី​មន្ទីរ​ពេទ្យ​ផ្ញើ​ទៅ​គេ​ដើម្បី​បាន​ដឹង​ថា​ខ្លួន​​ប្រើ​ប្រាស់​លុយ​នោះ​ធ្វើ​អ្វី​ខ្លះ​ តែ​គេ​បែរ​ជា​ខឹង​ហើយ​ចោទ​ថា​ខ្លួន​ព្យាយាម​ធ្វើ​ឱ្យ​មា​ន​អារម្មណ៍​ខុសឆ្គង​។ គាត់​ចាប់​ផ្ដើម​បង្ករ​រៀង​ហើយ​គំរាម​កំហែង​ដាក់​ខ្លួន​។

នារី​ដែល​ចាត់​ទុក​ថា​ខ្លួន​ជា​ជន​រងគ្រោះ​បាន​និយាយ​ថា​ តារា​រូប​នោះ​ជា​មនុស្សអាក្រក់​ឈាម​ត្រជាក់​ មិន​ដូច​រូប​ភាព​ដែល​គេ​ព្យាយាម​បង្ហាញ​​ឱ្យ​សាធារណជន​បាន​ឃើញ​នោះ​ទេ​ គេ​ចូល​ចិត្ត​និយាយ​ដើម​មិត្ត​រួម​ការងារ​ តារា​រៀមច្បង​ តារា​សម្ដែង​ជាមួយ​គ្នា អ្នក​ដឹកនាំ​ ហើយ​នឹង​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​គេ​។

ចុង​ក្រោយ​នាង​បាន​ឱ្យ​ដឹង​ទៀត​ថា​គេ​គ្រាន់​តែ​ខល​មក​រក​នាង​ហើយ​និយាយ​ថា​គេ​មិន​អាច​យក​លុយ​និង​ប្រជាប្រិយភាព​របស់​គេ​មក​ប្រថុយ​នោះ​ទេ​ដូច្នេះ​ទើប​គេ​បែក​គ្នា​ពី​នាង​។ នាង​បាន​ទម្លាក់​គ្រាប់​បែក​មួយ​ធំ​ដែរ​ថា​ ចំពោះ​អ្នក​ដែល​សុំ​រូប​នាង​មាន​ច្រើន​ណាស់​ ប៉ុន្តែ​នាង​​រក្សា​ទុក​ជា​ឯក​ជន​ព្រោះ​ខ្លាច​ត្រូវ​ប្ដឹងផ្ដល់​ នាង​បាន​បន្ត​ទៀត​ថា​នាង​រងការ​ឈឺចាប់​និង​រស់​នៅ​ក្នុង​ការ​ដឹង​ខុស​អស់​រយៈ​ពេល​១​ឆ្នាំ​ជាង​ហើយ​ ទើប​នាង​មិន​ស្ទាក់ស្ទើ​រទេ​នឹង​ហែក​រៀង​នេះ​ឱ្យ​អ្នក​ផ្សេង​បាន​ដឹង​៕

Telegram-Troryorng
Share.