រថយន្ត ស៊េរីទំនើប Range rover ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BI-0006បើកបរដោយបុរស ម្នាក់តាមបណ្ដោយផ្លូវលេខ៣៣១លុះមកដល់ផ្លូវបែកជាបួនកែងនឹងផ្លូវលេខ៥៦៤ក៏បានបុកជាមួយនឹងរថយន្ត Ford Everest ពណ៌ទឹកសពាក់ស្លាកលេខភ្នំពេញ2BA-8633ដែលបើកបរ ដោយបុរសម្នាក់តាមបណ្ដោយផ្លូវលេខ 564បណ្ដាលរងការខូចខាតទាំងសងខាង យ៉ាង ដំណំ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះពុំបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេដោយគ្រាន់តែខូចខាតរថយន្តទាំងសងខាងតែប៉ុណ្ណោះ។

 ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងថ្ងៃទី 18 ខែតុលាឆ្នាំ2021 ស្ថិតក្នុងសង្កាត់បឹងកក់ទី2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការ  សម្របសម្រួលដោយភាគីទាំងពីរយល់ព្រមដោះស្រាយគ្នានៅនឹងកន្លែងកើតហេតុដើម្បី បញ្ចប់រឿងតែម្តង៕

អត្ថបទ៖សុខលី

Share.