ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ក្រោមការដឹកនាំរបស់លោក មាស សំអឿន បាននាំចូលកីឡាករជើងចាស់ចំនួន៣រូបដើម្បីត្រៀមខ្លួនលេងនៅក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២១ ដែលនឹងធ្វើឡើងនៅពេលខាងមុខឆាប់ៗនេះ។

ខ្សែប្រយុទ្ធ ទុំ សារាយ, ជិន ជុំ និង​ ពុធ សុធារ៉ា ដែលមានបទពិសោធជោកជាំជាមួយបាល់ទាត់អាជីពក្នុងស្រុក បានប្រកាសវិលត្រលប់ពីការចូលនិវត្ត ដើម្បីត្រៀមជួយអគ្គិសនីកម្ពុជា។

គួរបញ្ជាក់ចាប់តាំងពីឆ្នាំ ២០១៥ នៅពេលក្លិបអគ្គិសនី ត្រូវបានបង្កើតឡើងដំបូង រហូតមកដល់ឥលូវនៅក្នុងក្របខណ្ឌ Metfone Cambodian League អគ្គិសនីកម្ពុជាគឺជាក្លិបបាល់ទាត់តែ១គត់មិនប្រើប្រាស់កីឡាករបរទេស ព្រោះថ្នាក់ដឹកនាំចង់អភិវឌ្ឍធនធានក្នុងស្រុក។ ហេតុដូចនេះហើយបានជាគេសង្កេតឃើញកីឡាករមួយចំនួនដែលមិនសូវបានចូលលេង តែងតែចង់ផ្លាស់ទៅក្លិបតំណាងអង្គភាពស្វយ័តអគ្គិសនីកម្ពុជាមួយនេះ។

ក្លិបបាល់ទាត់អគ្គិសនីធ្លាប់ទទួលបានចំណាត់ល្អក្នុងពានរង្វាន់សម្តេច ហ៊ុន សែន កាលពីឆ្នាំ ២០១៧ ដោយទទួលបានចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីឈ្នះ បឹងកេត ដោយបាល់ប៉េណាល់ទី (៤-៥) ក្រោយស្មើគ្នាក្នុងម៉ោងធម្មតា ១-១។

ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា
Telegram-Troryorng

Share.