បំណុល​ក្នុង​បំណុល​ ពាក្យ​នេះ​ស័ក្ដិសម​នឹង​ប្រើ​ក្នុង​ករណី​តារា​កំប្លែង​ល្បី​អ្នក​នាង ស្រេង សុកាន់ដា ហៅ​ខ្ញុង​ នាខណៈនេះ​ខ្លាំង​បំផុត​ ព្រោះ​កាល​ពី​យប់​មិញ​នេះ​ម្ចាស់​បំណុល​ពី​រូប​បាន​ទៅ​តាម​ទារ​អ្នក​នាង​ព្រោះ​តែ​ម្ចាស់​បំណុល​ដើម​រំអុក​ទារ​ប្រាក់​មុខ​ក្រោយ​ ហើយ​បើ​សរុប​ទឹក​ប្រាក់​របស់​ម្ចាស់​បំណុល​ទាំង​ពីរ​នេះ​ចូល​គ្នា​មាន​រហូត​ដល់​ជាង​១​ម៉ឺន​២​ពាន់​ដុល្លារ​អាមេរិក​។

សូម​ចុច​អាន ស្រីខ្ញុង Live យំខ្សឹ.កខ្សួ.ល ប្រកាសក្ស័យធន ជាប់បំណុលជាង​៥៧​ម៉ឺនដុល្លារ!

យោង​តាម​ការ​ Live របស់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ ម្ចាស់​បំណុល​២​រូប​បាន​តាម​ទៅ​រក​អ្នក​នាង​ខ្ញុង​ ហើយ​ស្រែក​ទាមទារ​ឱ្យ​អ្នក​នាង​បញ្ជាក់​កាល​បរិច្ឆេទ​សង​ប្រាក់​ព្រោះ​ម្ចាស់​បំណុល​ដើម​ដែល​ខ្លួន​រត់​ទៅ​ខ្ចី​មក​ឱ្យ​អ្នក​នាង​ខ្ញុង​ខ្ចី​តនោះ​បាន​ទាមទារ​ខ្លួន​មុខ​ក្រោយ​ ដោយ​មូលហេតុ​យល់​ថា​ខ្លួន​បាន​ទទួល​ប្រាក់​សំណង​ពីអ្នក​នាង​ខ្ញុង​រួចរាល់​ហើយ ប៉ុន្តែ​ធាតុពិត​រូប​ខ្លួន​នៅ​មិន​ទាន់​បាន​ទទួល​ប្រាក់​មួយ​កាក់​មួយ​សេន​នៅ​ឡើយ​ទេ​។

សូម​ចុច​អាន ដាក់​ចំៗ​ តារា​កំប្លែង​ជើង​ចា.ស់​អ្នក​នាង គ្រត ថា​ខ្លួន​នៅ​ក្នុង​សិល្បៈ​ជាង​៤០ឆ្នាំ​តែ​នៅ​ចា.ញ់​ ខ្ញុង!

ម្ចាស់​បំណុល​មួយ​ក្នុង​ចំណោម​ពីរ​មក​សួរ​កាល​បរិច្ឆេទសង

ករណី​ខាង​លើ​នេះ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​ ដោយសារ​តែ​ភាគី​ម្ចាស់​បំណុល​ច្រឡោត​ដែល​អ្នក​នាង​ខ្ញុង​ មិន​ព្រម​ចុះ​ពី​រថយន្ត​ ដើម្បី​មក​និយាយ​ចរចា​ជាមួយ​គ្នា​ឱ្យ​ដឹង​សាច់​រឿង ប៉ុន្តែ​ចុង​ក្រោយ​អ្នក​នាង​ខ្ញុង​ព្រម​ចុះ​ពី​លើ​រថយន្ត​ ហើយ​អាច​និយាយ​សំរួល​គ្នា​វិញ​បាន​។ ប៉ុន្តែ​អ្នក​នាង​ខ្ញុង​បាន​អះ​អាង​ថា​ខ្លួន​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​អ្វីទាំងអស់​លើ​ករណី​នេះ ព្រោះអ្នក​នាង​ត្រៀម​ Live ផ្ទាល់​នៅ​ថ្ងៃ​អង្គារ​នេះ​វេលា​ម៉ោង ៩​ព្រឹក ​ដើម្បី​បកស្រាយ​ ដោយ​អ្នក​នាង​នៅ​តែ​លើក​គោល​ជំហរ​ដើម បើ​សិន​ម្ចាស់​បំណុល​ចង់​ចាប់​អ្នក​នាង​ដាក់​គុក អ្នក​នាងសុខ​ចិត្ត​ដើរ​ចូល​គុក​ដដែល​។

រឿង​រ៉ាវ​ចម្រូង​ចម្រាស​របស់​អ្នក​នាង​ខ្ញុង​ និង​ម្ចាស់​បំណុល​ដ៏​ច្រើន​ ជាមួយ​នឹង​ទឹក​ប្រាក់​កន្លះលាន​ដុល្លារ​ អាច​នឹង​បញ្ចប់​ត្រឹម​ការ​ Live នៅ​ថ្ងៃ​នេះ​ឬ​ក៏​យ៉ាង​ណា​ មាន​តែ​ត្រូវ​រង់ចាំ​តាមដាន​ជា​បន្ត​ទៀត​។

Telegram-Troryorng
Share.