អ្នក​នាង​ ស្រេង​ សុកាន់ដា ហៅ​ខ្ញុង បាន​ចេញ​មក​ Live បកស្រាយ​ពាក់ព័ន្ធ​នឹង​រឿង​គ្រូ​ដោះ​បំណុល​ដែល​កំពុង​តែ​ល្បីល្បាញ​លើ​បណ្ដាញ​សង្គម​ ដោយ​ខ្ញុងបានប្រមូលទ្រព្យដែលនៅសេសសល់ និងលក់ទ្រព្យមួយចំនួនបាន ជាង  ៥០០ដុល្លារ ដើម្បីជួប លោកគ្រូដោះបំណុលម្នាក់ ហើយឈានទៅសម្រេចប្រកាសក្ស័យធន នៅមុខតុលាការ និងរៀបចំធ្វើសន្និសីទ ឈានទៅប្រកាសទទួលមូលនិធិសប្បុរសធម៌ពីមហាជន។ តួលេខ រយៈពេល ២ទៅ៣ថ្ងៃ គិត​ត្រឹម​​ព្រឹក​ថ្ងៃ​ទី​២០ ខែ​តុលា នេះ​ខ្ញុង រកប្រាក់បានជាង ៥ម៉ឺនដុល្លារហើយពីការ​បាញ់​ប្រាក់​ជួយ​តាម​រយៈ ABA។

អ្នក​នាង​ ស្រេង សុកាន់ដា បាន​បញ្ជាក់​​ចំពោះ​ករណី​ផ្ទុះ​រឿង​គ្រូ​ដោះបំណុល​ជួយខ្លួន​នោះ​​ថា៖​ ដំបូង​ឡើយ​គ្រូ​ដោះ​បំណុល​ទារ ១​ម៉ឺន​ដុល្លារ ដើម្បីជួយ​ដោះ​ស្រាយ​រឿង​បំណុលរបស់​អ្នក​នាង​មិនមែន​ហ្វ្រីនោះ​ឡើយ​ ប៉ុន្តែ​អ្នក​នាង​មិនមាន​ប្រាក់​ច្រើន​ដល់​ម្លឹង​នោះទេ ទើបអ្នកនាងដកឃ្លាមក​គិត​សិន។ ទីបំផុត​រឿង​នេះ​បំណុលដឹង​ដល់​ប្ដី ​ហើយ​អ្នក​ទាំងពីរ​បាន​អង្វករ​អ្នក​ដែល​នាំ​ឱ្យ​ជួប​គ្រូ​ដោះ​បំណុល​ ដោយ​និយាយថា​ខ្លួន​មាន​ត្រឹម​៥០០​ដុល្លារ​អាច​ជួប​លោក​គ្រូ​បាន​ទេ ក្រោម​ការ​អង្វករ​និង​បញ្ជាក់​ភស្ដុតាង​របស់​ខ្លួន​ថា​ពិត​អស់​លទ្ធ​ភាព​មែន​ទែន​ហើយរក​បាន​ត្រឹម​៥០០ដុល្លារ ទើប​អ្នក​នាង​បាន​ជួប​គ្រូ​ដោះ​បំណុល​រូប​នោះ​។​

ខ្ញុងនៅតែបញ្ជាក់ពីព្រឹត្តិការណ៍នេះ​ថា ជាព្រឹត្តិការណ៍ពិត មិនមែន ជាការសម្ដែង បោកប្រាស់ សាធារណជននោះឡើយ គឺជារឿងពិត  នៃការជំពាក់បំណុល។

ទឹកប្រាក់ ពីសប្បុរសជន ជាង ៥ម៉ឺនដុល្លារ ខ្ញុង ក៏ចង់បាន អ្នកជំនាញ ដើម្បីបែងចែកបំណុល ផងដែរ។  ទន្ទឹមនឹងនេះ ខ្ញុងក៏បានស្នើ ឲ្យ រៀមច្បង អ្នក សិល្បៈ  មានការយោគយល់ ចំពោះហេតុការណ៍  ហើយថា ការណ៍ប្រកាសក្ស័យធន គឺជារឿង អស់លទ្ធភាពសងបំណុល ទៅម្ចាស់បំណុល ហើយខ្ញុងក៏ទទួលស្គាល់ពីសមត្ថភាព នៃការ សម្រេចចិត្ត និងការរកប្រាក់សងគេវិញ ផ្ទុយពីមនុស្សមួយចំនួន ដែល មានជំនាញលាក់បាំងបាន និងមានលទ្ធភាព សងបំណុល ទៅគេវិញ ជាដើម។

ការប្រកាសក្ស័យធន ក៏មានបំណង ចង់ ឲ្យ សល់ លុយ ខ្លះ ដើម្បីទុក ឲ្យ កូនៗ បានរៀនសូត្រ និងការយោគយល់ ពីម្ចាស់បំណុល បន្ធូរបន្ថយ ការយក ការប្រាក់  ឬបង្អង់ការទាមទារសំណង ប៉ុន្ដែម្ចាស់បំណុល មិនយោគយល់  ខ្ញុង ប្រកាស ចូល គុក។

គួរ​ដឹង​ដែរថា​អ្នក​នាង​ ខ្ញុង​ ក៏​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ដែរថា​អ្នក​នាង​ជំពាក់​បំណុល​នេះ​ មិន​មែន​ដោយសា​រតែ​អ្នក​នាង​យក​ប្រាក់ទៅលេង​ល្បែង​នោះ​ទេ​ ចំណែក​ផ្ទះ​ឡាន​ដែល​ឃើញ​មាន​ផុស​ព្រោងព្រាត​តាម​បណ្ដាញ​សង្គម​ ហេតុ​អ្វី​មិន​លក់​សងគេ​នោះ​គឺ​គ្រាន់​តែ​ជា​រូបភាព​ចាស់​ៗ​នោះ​ទេ​ ពេល​នេះ​អ្នក​នាង​នៅ​ផ្ទះ​ចាស់​ ​និង​កំពុង​ត្រូវ​ម្ចាស់​រឹបអូស​ស្អែក​ខាន​ស្អែក​នេះ​ហើយ​។

Telegram-Troryorng
Share.