លុបចោលការប្រកួត

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២១ លើកទី១៥ (ថ្នាក់ខេត្ត) រវាងក្រុម ស.ស.យ.ក ខេត្តបាត់ដំបង ជាមួយ មន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ ត្រូវបានលុបចោល។

មូលហេតុដោយសាររកឃើញនូវករណីវិជ្ជមាន នៃជំងឺកូវីដ-១៩ លើកីឡាករ របស់ក្លិបបាល់ទាត់ខេត្តបាត់ដំបង នៅពេលក្លិបធ្វើតស្តមុនការប្រកួតលើកទី១ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ហើយតេស្តលើកទី២ ក្លិបនៅបន្តរកឃើញកីឡាករ ២រូបបន្ថែមទៀត នៅព្រឹកមុនពេលប្រកួតថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។

ដូច្នេះតាមវិធានសុវត្ថិភាពបានដាក់ចេញ និតិវិធី បង្កាហានិភ័យនៃការចម្លង កម្មវិធីអស់ពេលវេលាក្នុងការពន្យាបានតទៅទៀត ព្រមទាំងស្មារតីអង្គប្រជុំបន្ទាន់រវាង CNCC និងក្រុមទាំងពីរ គឺត្រូវលុបចោលការប្រកួត ហើយលទ្ធផលឈ្នះត្រូវផ្តល់ទៅក្រុមបាល់ទាត់មន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ ដោយស្វ័យប្រវត្តិ ៣-០។

សម្រាប់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២១ លើកទី១៥ (ថ្នាក់ខេត្ត) នឹងត្រូវរៀបចំឡើងនៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ដោយមានតែការប្រកួតដណ្ដើមជើងឯកប៉ុណ្ណោះ មិនមានប្រជែងយកលេខ៣ទេ។ ក្រុមចាញ់ពីការប្រកួតរវាងកោះកុង និងបន្ទាយមានជ័យ នឹងទទួលបានលេខ៣ស្វ័យប្រវត្តិ ហើយចូលរួមជាមួយក្រុមលេច១ និងលេខ២ ទៅប្រកួតថ្នាក់ជាតិជាបន្ត។

ខេត្តត្បូងឃ្មុំ
Telegram-Troryorng

Share.