មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូសង់កូរ៉េ២គ្រឿងក្រោយបើកបរមិន ប្រកាន់ស្ដាំក្នុងល្បឿនលឿន បណ្ដាលឲ្យរង  របួសធ្ងន់ទាំងសងខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ 5ចន្លោះគីឡូម៉ែត្រ លេខ 164 និង 165ក្នុងភូមិអូរអាចម៍កុក ឃុំអូសណ្ដាន់ស្រុកក្រគរខេត្តពោធិ៍សាត់កាលពីវេលាម៉ោង 6 និង 30 នាទីយប់ថ្ងៃទី 19 ខែតុលាឆ្នាំ 2021នេះ។

លោកនួន សុភាពអធិការរងទទួលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាល ស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺកើតឡើងដោយសារម៉ូតូម៉ាក សង់កូរ៉េពណ៌ក្រហមពាក់ផ្លាកលេខពោធិ៍សាត់1C.1689 បើកបរដោយឈ្មោះម៉ាងរី ភេទប្រុស អាយុ 32 ឆ្នាំរស់នៅក្នុងភូមិអូរអញ្ចាញ ឃុំបឹងកន្ទួតស្រុកក្រគរខេត្តពោធិ៍សាត់ដោយបើកបរ មិន ប្រកាន់ស្ដាំនិងជិះលឿនក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ ចូលទៅបុកម៉ូតូម៉ាកសង់កូរ៉េដូចគ្នាដែលធ្វើចរាចរណ៍ច្រាសទិសពីលិចមកកើតបណ្ដាលឲ្យភាគីខាងម៉ូតូរងគ្រោះបើកបរដោយឈ្មោះតូចចាន់ ភេទប្រុសអាយុ 36 ឆ្នាំរស់នៅក្នុងភូមិក្រាំងធំ ឃុំអូសណ្ដាន់ស្រុកក្រគររងរបួសធ្ងន់បាក់ជើងខាងឆ្វេង។

ចំណែកភាគីបង្កក៏រងរបួសធ្ងន់ដូចគ្នាត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ក្រោយកើតហេតុ ម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល អូរសណ្ដាន់ជាបណ្ដោះអាសន្នដើម្បីដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ភ្នាក់ងារខេត្តពោធិ៍សាត់

Share.