ចៅ​​របស់​អតីត​ប្រធានាធិបតី​ Nelson Mandela លោក inkosi Zwelivelile Mandla Mandela ​វ័យ​ ២៤​ឆ្នាំ បាន​ស្រែក​ទាម​ទារ​ឱ្យ​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិច​ទាំង​អស់​ធ្វើ​ពហិការ​កុំ​ទៅ​ចូលរួម​ប្រកួត​កម្មវិធី​ Miss Universe នា​ប្រទេស​អ៊ីស្រាអែល​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ​។

ក្រោយ​ Lalela Mswane បាន​​ក្លាយ​ជា​ម្ចាស់​មកុដ​ Miss South Africa 2021 នា​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ Mandla Mandela ចៅប្រុស​របស់​អតីត​ប្រធានាធិបតី​ប្រទេស​​អាហ្វ្រិច​ខាង​ត្បូង​​លោក Nelson Mandela បាន​ទាមទារ​ឱ្យ​បវរកញ្ញា​ឯក​ របស់​ប្រទេស​ខ្លួន​ធ្វើ​ពហិការ​កម្មវិធី​ប្រកួត​ Miss Universe ពិភពលោក​ដែល​នឹង​រៀបចំ​នៅ​ប្រទេស​អ៊ីស្រាអែល​ នេះ​បើ​យោង​តាម​សារព័ត៌មាន​អាហ្វ្រិច​ខាង​ត្បូង​ IOL។

បុរស​​ខាង​លើ​បាន​ធ្វើ​ការ​សាទរ​ចំពោះ​កញ្ញា​ Mswane នៅ​ក្នុង​កម្មវិធី​សន្នីសីទ​កាសែត​នា​ថ្ងៃ​អាទិត្យ​ នៅ​ពេល​លោក​បាន​ដឹង​ថា​ Miss Universe នឹង​ធ្វើ​នៅ​ប្រទេស​អ៊ីស្រាអែល​ Mandela បាន​សុំ​ឱ្យ​បវរកញ្ញ​ប្រទេស​ខ្លួន​និង​អតីត​បវរកញ្ញា​នៅ​ប្រទេស​អាហ្វ្រិច​ខាង​ត្បូង​ធ្វើ​ពហិការ​កម្មវិធី​ប្រកួត​នេះ​ ដើម្បី​ប្រឆាំង​នឹង​អំពើ​សាហាវ​យ៉ង់ខ្នង​ដែល​អ៊ីស្រាអែល​បាន​ធ្វើ​ដាក់​ជនជាតិ​ប៉ាឡេស្ទីន​ ចំពោះប្រព័ន្ធរើសអើងពូជសាសន៍ ឬ ប្រព័ន្ធអាផាថាយ​ នៃពូជ​សាសន៍​អ៊ីស្រាអែល។

«អំពើហិង្សា​របស់​អ៊ីស្រាអែល​ចំពោះ​ជនជាតិ​ប៉ាឡេស្ទីន​គួរ​តែ​ត្រូវ​តុលាការ​អន្តរជាតិ (ICC) ​កាត់​ទោស​​ប្រហារ​ជីវិត។​ ការ​គ្រប់​គ្រង​ក្ដោងក្ដាប់​​របស់​អ៊ីស្រាអែលមិនមាន​អ្វី​​​គួរ​ឱ្យស្អប់​តិច​ជាង​ប្រព័ន្ធ​រើសអើងពូជសាសន៍​នៅ​ក្នុង​ប្រទេស​អាហ្វ្រិច​ខាង​ត្បូង​នោះ​ទេ​»។ នេះ​ជា​សម្ដី​លើក​ឡើង​របស់​​ចៅ​លោក​ Nelson Mandela ប្រាប់​ទៅ​កាន់​សារព័ត៌មាន​៕

Telegram-Troryorng
Share.