បន្ទាយមានជ័យ៖ មន្ត្រីជំនាញសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី22 ខែតុលា ឆ្នាំ 2021 នេះ បន្តចុះអប់រំណែនាំដល់អាជីវករលក់ដូរនៅតាមតូប ផ្ទះ ម៉ាត និងផ្សារ បានដកហូតទំនិញខូចគុណភាព ហួសកា លបរិច្ឆេទប្រើប្រាស់ ទំនិញចម្រុះជាច្រើនមុខ ប្រភេទអាហារកំប៉ុង អាហារកញ្ចប់ និងដប សរុបទំងន់ 24.155គីឡូក្រាម នៅក្នុងភូមិសាស្ត្រ ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក សាន្ត វិជ្ជាសារ៉ាវុធ ប្រធានសាខា(ក.ប.ប)ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា នៅក្នុងការចុះចថ្ងៃនេះខាងមន្ត្រីជំនាញ ក.ប.ប ក៏បាន ចុះពន្យល់ ណែនាំដល់អាជីវករ ឱ្យមានការ ប្រុងប្រយ័ត្នខ្ពស់ក្នុងការលក់ទំនិញ ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ទៅដល់ដៃអ្នកប្រើ ប្រាស់ ជៀសវាងប្រឈមមុខនឹងច្បាប់។ ហើយមន្ត្រីជំនាញក៏បាន តម្រូវឱ្យម្ចាស់ទំនិញ ល្មើសបីទីតាំង បង់ប្រាក់ពិន័យ ជាអន្តរការណ៍ដោយសរ សេរប័ណ្ណបង់ប្រាក់ផាកពិន័យចំនួន បីច្បាប់ផងដែរ។

លោកសាន្ត វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា រយៈពេល9ខែ ក្នុងឆ្នាំ 2021 នេះ កម្លាំងជំនាញសាខា(ក.ប.ប)ខេត្តបន្ទាយមានជ័យ បានធ្វើការបង្ក្រាប ឃាត់ទំនិញខូចគុណភាពនៅតាមដងផ្លូវដែលលួចនាំចូលតាមច្រកល្បៀងពីប្រទេសជិតខាង និងដកហូតតាមផ្សារ តាមផ្ទះ ឃ្លាំងស្តុកទំនិញមានបី ប្រភេទ ទី1.ទំនិញចម្រុះមានទំងន់ 2,862 គីឡូក្រាម ទី2.កម្ទេចមី មានទំងន់ 2,125 គីឡូក្រាម និងទី3អាល់កុល ទំងន់ 1,000 គីឡូក្រាម សរុប 5,987គីឡូក្រាម ដោយមានការយល់ព្រម និងសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ទំនិញជិត1,000គីឡូក្រាម ត្រូវបានដុតកម្ទេចចោលផងដែរ ដោយឡែកទំនិញដែលនៅសល់កំពុងស្នើព្រះរាជអាជ្ញាធរធ្វើការដុតកម្ទេចចោលនៅពេលក្រោយ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.