ជា​ថ្មី​ម្ដង​ទៀត​អតីត​តារា​សិចស៊ី​ សេង សូណា បាន​បន្ត​ចេញ​​មក​បង្ហាញ​ពីចំណាប់​អារម្មណ៍​តូច​ចិត្ត​ ដែល​ខ្លួន​ក៏​ជា​អ្នក​សិល្បៈ​មាន​ទុក្ខ​ជួប​បញ្ហា​ បែរ​ជា​​​ត្រូវ​បាន​មហាជន​មើល​រំលង​ ខណៈ​ដែល​ខ្លួន​ឈឺជិត​ស្លាប់​ ផ្ទះ​ក៏​គ្មាន​នៅ​ ប៉ុន្តែ​មហាជន​បែរ​ជា​មិនសូវ​ចាប់​អារម្មណ៍​ហើយ​សំរុក​ជួយ​តែ​តារា​កំប្លែង​ស្រី​ខ្ញុង​ទៅ​វិញ​។

សូម​ចុច​អាន រំលឹកប្រវត្តិ សេង សូណា តារាកើតកូវីដ ជីវិតធ្លាក់ដល់សូន្យ អស់អាជីពសិល្បៈព្រោះសិចស៊ីជ្រុល!

កាល​ពី​ថ្ងៃ​ទី១៩ កន្លង​ទៅ​ សេង សូណា បាន​ចេញ​មក​បង្ហូរ​សំណេរ​រៀបរាប់ទុក្ខ​លំបាក​របស់​ខ្លួន​ ដែល​ជួប​ការ​លំបាក​ដូច​គ្នា ​តែ​បែរ​ជា​មិន​ទទួល​បាន​ការ​ជួយ​ និង​ទទួល​បាន​ឱកាស​អ្វីទាំងអស់​។ បន្ត​បន្ទាប់​មក​ទៀត​ សេង សូណា ក៏​បាន​បន្ត​ចែក​រំលែក​ផុស​ដែល​ខ្លួន​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ម្ដង​ហើយ​ម្ដង​ទៀត​ ដូច​ជា​នៅ​ក្នុង​ថ្ងៃ​ទី​២៣ ខែ តុលា ឆ្នាំ ២០២១ នេះ​ អតីត​តារា​សម្ដែង​ដែល​ជាប់​បំរាម​ព្រោះ​តែ​តែង​ខ្លួន​សិចស៊ី​ជ្រុលហួសហេតុ​រូប​នេះ​ក៏​បាន​ចែក​រំលែក​សំណេរ​របស់​ខ្លួន​ម្ដង​ជា​ពីរ​ដង​ទៀត​។ នៅ​ខាង​ក្រោម​នេះ​ជា​ការ​លើក​ឡើង​របស់​ សេង សូណា តាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​៖

«ហេតុអ្វីបានជាបងៗអ្នកមានមួយចំនួនមិនជួយខ្ញុំ ដូចបងស្រីខ្ញុង ចឹង ហើយខ្ញុំក៍ជាអ្នកសិល្បះមួយរូបដែណឹងខ្ញុំទាល់ខ្ញុំក្រហើយខ្ញុំមានជំងឺទៀតសូម្បីតែផ្ទះផ្ទាល់ខ្លួនក៍គ្មាននៅ ហើយនៅផ្ទះជួលគេជិតស្លាប់ទៅវិញហើយ ហុឺតូចចិត្តណាស់ធ្វើមិចកើតមកជាតិនេះគ្មានវាសនាដូចគេ រឺក៍ខ្ញុំមិនចេះយំបានជាគេមិនជឿថាខ្ញុំវេទនាពិតប្រាកដ ហុឺ 087333349/0885552992 🙏បងៗអើយជួយស៊ែខ្ញុំផងបើអាណិតនាងខ្ញុំ,🙏🙏🙏🇰🇭🇰🇭»

សូមចុច​អាន​ ឆ្លង​កូវីដ​-១៩ ជាង​មួយ​សប្ដាហ៍ ​ជំងឺ​ប្រចាំ​កាយ​ក៏ធ្វើ​ទុក្ខ​​ អតីត​តារា​សិចស៊ី ប្រកាស​ស្វែង​រក​ជំនួយ​!

សម្រាប់​ប្រិយមិត្ត​អ្នក​អាន​សារព័ត៌មាន​ត្រយង​ដែល​អាណិត​ចំពោះ​ខ្សែ​ជីវិត​អភ័ព្វ​របស់​អតីត​តារា​ស្រី​រូប​នេះ​អាច​ជួយ​ឧបត្ថម្ភ​តាម​រយៈ​លេខ​ខាង​លើ​នេះ​បាន​៕

Telegram-Troryorng
Share.