តាម​ការ​ពិត​អតីត​មិត្ត​ស្រី​របស់​ Kim Seon Ho គឺជា​នារី​​ដ៏​ស្រស់ស្អាត​និង​ជា​​បុគ្គលិក​ទូរទស្សន៍​ផ្នែក​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍​ KBS។ បច្ចុប្បន្ន​នេះ​នារី​ដែល​ត្រូវ​បាន​មហាជន​សន្មត​ថា​ជា​អតីត​មិត្ត​ស្រី​របស់​ Kim Seon Ho បាន​លុប​ចោល​និង​លាក់​គណនី​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ SNS មិន​ឱ្យ​អ្នក​ណា​មើល​ឃើញ​ (SNS បណ្ដាញសង្គម​ដូច​ជា​ហ្វេសប៊ុក​ តែ​លេង​តែ​ក្នុង​ប្រទេស​កូរ៉េ​)។

សូម​ចុច​អាន​ Kim Seon Ho លុប​ចោល​ការងារ​សិល្បៈ​បណ្ដើរៗក្រោយ​ផ្ទុះករណី​បង្ខំ​​អតីត​មិត្ត​ស្រី​​រំលូត​កូន​…!

ចាប់​តាំង​ពី​ប្រវត្តិ​និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​ត្រូវ​បាន​ទម្លាយ​ចេញ​មក​ខាង​ក្រៅ​ ជីវិត​ប្រចាំ​ថ្ងៃ​របស់​នាង​រូប​នេះ​មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​។ ក្នុង​នោះ​ពាក្យ​ចចាមអារ៉ាម​ដែល​តារា​សម្ដែង​កំពុង​ឡើង​កូដ​ Kim Seon Ho បង្ខំ​ឱ្យ​អតីត​មិត្ត​ស្រី​រំលូត​កូន​បាន​ផ្ទុះ​កក្រើក​បណ្ដាញ​សង្គម​ និង​មាន​ការ​ចុះ​ផ្សាយ​តាម​បណ្ដាញ​សារព័ត៌មាន​ទាំង​អស់​នៅ​ប្រទេស​កូរ៉េ​។

សូមចុច​អាន​ Kim Seon Ho ដាច់​ចិត្ត​ចេញ​លិខិត​សុំទោស​អតីត​មិត្តស្រី​​ជាសាធារណៈក្រោយ​ផ្ទុះ​រឿង​…!

ថ្មីៗ​នេះ​ Kim Seon Ho បាន​ចេញ​មក​ទទួល​ស្គាល់​ថា​គ្រប់​យ៉ាង​ជា​កំហុស​របស់​ខ្លួន​ ដោយ​ក្នុង​នោះ​អត្ត​សញ្ញាណ​របស់​អតីត​មិត្ត​ស្រី​លោក​ក៏​ត្រូវ​បាន​ទម្លាយ​ចេញ​មក​ខាង​ក្រៅ​ដែរ​។ សាធារណជន​បាន​រក​ឃើញ​ថា​នារី​រូប​នោះ​គឺ​កញ្ញា Choi Young Ah អតីត​ពិធីការិនី​ផ្សាយ​ព័ត៌មាន​​អាកាស​ធាតុ​​ឱ្យ​ទូរទស្សន៍​ KBS។ សម្រាប់​ Choi Young Ah មិន​ត្រឹម​តែ​មាន​មុខ​មាត់​ស្អាត​តែ​ម្យ៉ាង​នោះ​ទេ​ សូម្បី​តែ​រូបរាង​និង​ការ​តុបតែងខ្លួន​របស់​នារី​រូប​នេះ​ក៏​ទទួល​បាន​ការ​សរសើរ​ខ្លាំង​ផង​ដែរ​។

Choi Young Ah កើត​នៅ​ឆ្នាំ​១៩៨៥ បញ្ចប់​ការ​សិក្សា​ពី​សកលវិទ្យាល័យ​ Hankuk University of Foreign Languages ជំនាញភាសា​បារាំង​។ កញ្ញា​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​ប្រកាស​ព័ត៌មាន​អាកាសធាតុ​ឱ្យ YTN មុន​នឹង​ផ្លាស់ទៅ​ KBS។ ខណៈនេះ​ Choi Young Ah នៅ​តែ​បន្ត​សកម្មភាព​នៅ​ក្នុង​ឧស្សាហកម្ម​ផ្សពផ្សាយ​ ហើយ​កញ្ញា​ក៏​ត្រូវ​បានអ្នក​ផង​សរសើរ​ព្រោះ​តែ​កម្ពស់​ខ្ពស់​ ១ម៉ែត្រ​៧០​សង់​ទីម៉ែត្រ និង​មាន​រូបរាង​ស្អាត​គួរ​ឱ្យ​ទាក់ទាញ៕​

Telegram-Troryorng
Share.