ខ្សែប្រយុទ្ធ Mo Salah

បន្ទាប់ពី​ក្រុម​ហង្សក្រហម Liverpool បំបាក់បិសាចក្រហម Man Utd ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥-០ នារាត្រីថ្ងៃទី២៥ ខែតុលា នៅទឹកដី Old Trafford ក្នុង​សប្ដាហ៍​ទី​៩ នៃ​ពានរង្វាន់​លីគ​កំពូល​អង់គ្លេស English Premier League ខ្សែប្រយុទ្ធ Mo Salah បានបំបែកកំណត់ត្រាចំនួន

១. ខ្សែប្រយុទ្ធសញ្ជាតិអេហ្សុីប Mo Salah គឺជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ Premier League ដែលអាចស៊ុតបាន Hat-trick ទល់នឹង Man Utd នៅ Old Trafford

២. Mohamed Salah គឺជាកីឡាករដំបូងគេក្នុងប្រវត្ដិសាស្រ្ដ Liverpool ដែលអាចស៊ុតបញ្ចូលទី Man United ៣ដងជាប់ៗគ្នា​ក្នុងកីឡដ្ឋាន Old Trafford
– ស៊ុតបញ្ចូលទី៣គ្រាប់ (ឆ្នាំ២០២១ ខែតុលា)
– ស៊ុតបញ្ចូលទី១គ្រាប់ (ឆ្នាំ២០២១ ខែ​ឧសភា)
– ស៊ុតបញ្ចូលទី២គ្រាប់ (ឆ្នាំ២០២១ ខែមករា)។

៣. តារាឆ្នើមរបស់ Liverpool វ័យ២៩ឆ្នាំរូបនេះក៏បានក្លាយជាកីឡាករអាហ្រ្វិកដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Premier League៖
Mo Salah ស៊ុតបញ្ចូលទីបាន ១០៧គ្រាប់
Didier Drogba ស៊ុតបញ្ចូលទីបាន ១០៤គ្រាប់
Sadio Mane ស៊ុតបញ្ចូលទីបាន ១០០គ្រាប់
Emmanuel Adebayor ស៊ុតបញ្ចូលទីបាន ៩៧គ្រាប់
Yakubu ស៊ុតបញ្ចូលទីបាន ៩៥គ្រាប់។

Mo Salah
Telegram-Troryorng
Share.