Alba ជាមួយ Vinicius Jr

Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ទទួលបាន៣ពិន្ទុបន្ថែមក្រោយយកឈ្នះ Bacelona របស់លោក Ronald Koeman ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Camp Nou នារាត្រីថ្ងៃទី២៤ ខែតុលា នៃក្របខណ្ឌ Laliga សប្តាហ៍ទី១០។

២គ្រាប់របស់ Real Madrid សម្រេចដោយខ្សែការពារ Alaba នាទី៣២ ក្រោយការបញ្ចូលបាល់យ៉ាងស្អាតពីមិត្តរួមក្រុម Rodrygo និងគ្រាប់បាល់ជ័យជម្នះដោយ Vazquez នៅនាទី៩០+៣ ខណ: Bacelona វាយបកបាន១គ្រាប់វិញចុងម៉ោងនៅនាទី៩០+៧ ដោយខ្សែប្រយុទ្ធ Aguero

D.Alaba

ក្រុមអធិរាជស Real Madrid ទទួលជ័យជម្នះក្នុងការប្រកួត El Clasico ទល់នឹងអ្នកមានបុណ្យ FC Barcelona ៤ដងជាប់ៗគ្នា​ ជាលេីកដំបូងចាប់តាំងពីឆ្នាំ១៩៦៥ ពោលគឺនៅក្នុងពេលរយ:៥៦ឆ្នាំទើបសម្រេចបាន៖
– Real Madrid 2-0 Barcelona (ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០)
– Barcelona 1-3 Real Madrid (ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០)
– Real Madrid 2-1 Barcelona (ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១)
– Barcelona 1-2 Real Madrid (ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១)៕

K.Aguero
Telegram-Troryorng


Share.