ការប្រកួតកីឡាបាល់ទាត់ផ្នែកបុរសអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះពានរង្វាន់ AFC Asian Cup ចាប់ពីយប់ថ្ងៃទី២៤ រហូតដល់រសៀលថ្ងៃទី២៥ ខែតុលា គេបានរកឃើញលទ្ធផល៤គូបន្ថែមទៀត។

លទ្ធផលពូល E៖
– សាធារណរដ្ឋកៀហ្ស៊ីស្ថាន ២-១ អារ៉ាប់រួម នៅកីឡដ្ឋាន Fujairah នាប្រទេសអារ៉ាប់រួម
– ឥណ្ឌា ២-១ អូម៉ង់ នៅកីឡដ្ឋាន Fujairah នាប្រទេសអារ៉ាប់រួម។

លទ្ធផលពូល J៖
– ថៃ ១-១ ម៉ុងហ្គោលី នៅមជ្ឈមណ្ឌលបាល់ទាត់ MFF ប្រទេសម៉ុងហ្គោលី ​ក្នុង​កម្រិត​សីតុណ្ហភាព​អប្បបរមា​ពីចន្លោះ ​៥-៧​អង្សា
– ឡាវ ០-១ ម៉ាឡេសុី នៅមជ្ឈមណ្ឌលបាល់ទាត់ MFF ប្រទេសម៉ុងហ្គោលី ​ក្នុង​កម្រិត​សីតុណ្ហភាព​អប្បបរមា​ពីចន្លោះ ​៨-១១​អង្សា។

ចំណាត់ថ្នាក់ពូល E បណ្តោះអាសន្ន៖
១. ឥណ្ឌា ឈរលេខ១ មាន៣ពិន្ទុ
២. សាធារណរដ្ឋកៀហ្ស៊ីស្ថាន មាន៣ពិន្ទុ
៣. អូម៉ង់ មាន០ពិន្ទុ
៤. អារ៉ាប់រួម មាន០ពិន្ទុ។

ចំណាត់ថ្នាក់ពូល J បណ្តោះអាសន្ន៖
១. ម៉ាឡេសុី មាន៣ពិន្ទុ
២. ថៃ មាន១ពិន្ទុ
៣. ម៉ុងហ្គោលី មាន១ពិន្ទុ
៤. ឡាវ មាន០ពិន្ទុ៕

AFC Asian Cup អាយុក្រោម២៣ឆ្នាំ
Telegram-Troryorng

Share.