លោក Antonio Conte

យោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានឲ្យដឹងថាអតីតគ្រូបង្វឹកក្លិប Inter Milan លោក Antonio Conte បានយល់ព្រមមកដឹងនាំនៅក្រុមបិសាចក្រហម Manchester United ហើយប្រសិនបើលោក Ole Gunnar Solskjaer ត្រូវបានបណ្ដេញ​ចេញ​ពីតំណែង។

យ៉ាងណាមិញលោក Antonio Conte នៅមិន​ទាន់​មាន​សំណើ​ជា​ផ្លូវ​ការ​ណាមួយនៅ​នៅ​ឡើយ​ទេ ព្រោះ​អ្វីៗ​ស្ថិត​នៅ​ក្នុង​ការសម្រេចចិត្តរបស់លោក​ Richard Arnold នាយក​គ្រប់​គ្រងក្លិប​ Man United នៅយប់​នេះ។

​លោក Solskjaer ក្នុងជំនួបចាញ់ Liverpool ៥-០

បច្ចុប្បន្នក្លិប Man United ​កំពុង​ពិចារ​ណា​យ៉ាង​ម៉ត់ចត់​ក្នុងការ​បណ្តេញ​លោក Solskjaer ចេញពី​តំណែង​​ក្រោយ​ចាញ់​ Liverpool ៥-០ យ៉ាងអាម៉ាសក្នុងផ្ទះខ្លួនឯងដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជាច្រើន​មិន​ពេញ​ចិត្ត​ និង​លែង​ទុក​ចិត្ត​​ចំពោះសមត្ថភាព​របស់​លោកទៀតឡើយ​។

គួរបញ្ជាក់ឲ្យដឹងថា ៤ប្រកួតចុងក្រោយនៅក្នុងក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer គឺស្មើ១ ចាញ់រហូតដល់ទៅ៣ និងមិនដែលឈ្នះសោះ បច្ចុប្បន្នរំកិលទៅកាន់លេខ៧ មាន១៤ពិន្ទុគិតត្រឹមសប្តាហ៍ទី៩៖
– Man United ០-៥ Liverpool
– Leicester City ៤-២ Man United
– Man United ១-១ Everton
– Man United ០-១ Aston Villa៕

លោក Ole និងលោក Conte

ប្រភព៖ Fabrizio Romano

Telegram-Troryorng
Share.