សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) និងក្រុមហ៊ុន Next Media

សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) និងក្រុមហ៊ុន Next Media បានប្រកាសគម្រោង «បណ្តុះទេពកោសល្យបាល់ទាត់យុវជនវៀតណាមនៅប្រទេសអាល្លឺម៉ង់ (Vietnamese young football talent incubator in Germany)» ជាមួយគោលដៅ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទៅលេងពានរង្វាន់ បាល់ទាត់ពិភពលោក FIFA World Cup 2030 ខាងមុខនេះ។

គួររំលឹកជារៀងរាល់ឆ្នាំនឹងជ្រើសរើសយុវជន ទៅហ្វឹកហាត់នៅ Bundesliga ក្នុងរយៈពេល ១-២ ខែជាមួយក្លិបល្បីៗដូចជា៖ Bayern Munich, Borussia Dortmund, Borussia MonchenGladbach, Hertha Berlin ជាដើម។

Borussia Dortmund

ក្នុងការទៅហ្វឹកហាត់នោះផងដែរ គេនឹងជម្រើសរើសកីឡាករល្អបំផុតពី ៣-៤ នាក់ឲ្យស្នាក់នៅប្រទេសអាល្លឺម៉ង់បន្តទៀតដើម្បីហ្វឹកហាត់ និងប្រកួតប្រជែងជាមួយក្លិបយុវជននៅប្រទេសអាល្លឺម៉ង់រយៈពេលវែង។

ក្រុមជម្រើសជាតិវៀតណាម​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មីមួយតាម​រយៈ​ការ​ឈាន​ទៅ​ប្រកួត​ជុំ​ទី​៣ ដែលជាជុំ​ចុង​ក្រោយ​នៃ​វគ្គ​ជម្រុះ FIFA World Cup 2022 ជា​លើក​ដំបូង។ វៀតណាមស្ថិត​ក្នុង​ពូល B រួម​ជាមួយ​ជប៉ុន អូស្ត្រាលី អារ៉ាប៊ីសាអូឌីត ចិន និង​អូម៉ង់។

លោក Park Hang-seo

ប្រភព៖ en.vff.org.vn

Telegram-Troryorng

Share.