អគ្គិសនីកម្ពុជា បានប្រកាសផ្អាកការផ្គត់ផ្គង់ចរន្ដអគ្គិសនីបណ្ដោះអាសន្ន​​ ពីរោងចក្រអគ្គិសនី​ទី២ (C2-F1) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការសម្អាតបន្ទប់ភ្លើង។ ការផ្អាកចរន្ដអគ្គិសនីនេះ គឺធ្វើឡើងចន្លោះម៉ោង ០៩:២៣នាទីព្រឹក ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលា ២០២១។

នៅក្នុងអំឡុងនៃការសម្អាតបន្ទប់ភ្លើងខាងលើ នឹងធ្វើឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖

  • (១) ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
  • (២) សង្កាត់កំពង់សំណាញ់ សង្កាត់ព្រែកឫស្សី សង្កាត់តាក្ដុល សង្កាត់ព្រែកហូរ និងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
Share.