រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានក្រើនរំលឹក ជាលើក ចុងក្រោយ ឱ្យប្រជាពលរដ្ឋនានា ទៅចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋបានអញ្ជើញ ចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដី-១៩ ដុសជំរុញ ឬដូសីទី៣ ដែលចាក់ដោយក្រុមគ្រូពេទ្យយោធា នៃ កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗទៀត យ៉ាងច្រើនកុះករ ដែលបង្ហាញឱ្យឃើញពីការចូលរួមចំណែកដ៏មានសារសំខាន់ជាមួយនឹង រាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ និងកសាងនូវប្រព័ន្ធភាពស៊ាំក្នុងសហគមន៍ឱ្យកាន់ តែរឹងមាំប្រឆាំងនឹងជំងឺកូវីដ-១៩។

ប៉ុន្តែប្រជាពលរដ្ឋដែលមកទទួលចាក់វ៉ាក់សាំងមិនទាន់សមាមាត្រ នឹងចំនួនតួលេខដែល ត្រូវទទួល ចាក់វ៉ាក់សាំងក្នុងមូលដ្ឋានខណ្ឌទាំង១១ ដែលចាក់ដោយក្រុមគ្រូពេទ្យនៃ កងយុយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ (ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ) និងទទួលចាក់ដោយ ក្រុម គ្រូពេទ្យស្ម័គ្រចិត្ត ផ្សេងៗទៀត (ខណ្ឌចម្ការមន ខណ្ឌបឹងកេងកង ខណ្ឌច្បារអំពៅ ខណ្ឌ៧មករា ខណ្ឌសែនសុខ) ខណៈពេលដែលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដុសជំរុញ ឬដូសីទី៣នឹងត្រូវបញ្ចប់សម្រាប់មូលដ្ឋានខណ្ឌទាំង១១ ខាងលើនេះត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខ។

រដ្ឋបាលរាជធានីភ្នំពេញ  អំពាវនាវដល់ប្រជាពលរដ្ឋមេត្តារួសរាន់ទៅចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ដុសជំរុញ ឬដុសទី៣ ឱ្យបានទាន់ពេលវេលា ដោយប្រកាន់ខ្ជាប់ឱ្យបានជា ដាច់ខាត នូវការរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស់ តម្រង់ជួរ ចៀសវាងការឈរ ប្រជ្រៀតគ្នា ហើយសូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវ ប្រកាន់ខ្ជាប់នូវវិធានការ «៣ ការពារ និង ៣ កុំ» របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

Share.