Arsenal

Arsenal បានឡើងទៅវគ្គ៨ក្រុមចុងក្រោយបន្ទាប់នៃពានរង្វាន់ EFL Cup ក្រោយទទួលជ័យជំនះ ២-០ ទៅលើ Leeds United នៅកីឡដ្ឋាន Emirate stadium របស់ខ្លួន។

ការឈ្នះលើកនេះមានន័យថា ៨ប្រកួតចុងក្រោយនៅគ្រប់ពានរង្វាន់របស់ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៏មួយនេះមានទាន់ស្គាល់រសជាតិបរាជ័យនៅឡើយ ដោយឈ្នះ៦ ស្មើ២ ខណៈការចាញ់លើកចុងក្រោយបង្អស់ក្នុងជំនួបតទល់ជាមួយ Manchester City ៥-០។

រីឯ Chelsea ក៏បានឡើងទៅកាន់វគ្គ៨ចុងក្រោយផងដែរក្រោយយកឈ្នះ Southampton ដោយបាល់កាត់សេចក្តី១១ម៉ែត្រ (៤-៣) បន្ទាប់ពីស្មើគ្នា ១-១ នៅក្នុងម៉ោងធម្មតា។

Sunderland ក្រុមដែលមកពីលីគទី២ Championship បានឡើងទៅកាន់វគ្គ៨ប្រកួតចុងក្រោយជាបន្តក្រោយឈ្នះ QPR ដោយបាល់កាត់សេចក្តី១១ម៉ែត្រ (១-៣) បន្ទាប់ពីស្មើគ្នា ០-០ នៅក្នុងម៉ោងធម្មតា។

EFL Cup
Telegram-Troryorng

Share.