យោងតាមការបញ្ជាក់របស់ លោក ឈូក ពិសិដ្ឋ អ្នកចាត់ក្រុមជម្រើសជាតិ​កម្ពុជាបានបង្ហើប​ប្រាប់​សារព័ត៌មាន​ត្រយង ថា​​កីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ កំពុងធ្វើដំណើរត្រលប់មកព្រះរាជាណាចក្រកម្ពុជាវិញ ក្រោយបញ្ចប់ភារកិច្ចក្នុងពានរង្វាន់​ជើង​ឯក​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​ប្រចាំ​ទ្វីប AFC U23 Asian Cup នៅប្រទេសជប៉ុន។

ចំពោះពេលវេលាក្រុមជម្រើសជាតិកម្ពុជា នឹងមកដល់​អាកាសយាន្តដ្ឋាន​អន្តរជាតិភ្នំពេញនៅម៉ោង ៥:៣០នាទី ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ នេះ។ ដំណើរ​មក​កម្ពុជា នេះ​នាយកប្រតិបត្តិនៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា លោក សាតូសុី សៃតូ ក៏បានរួមដំណើរជាមួយក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំផងដែរ។

ក្រុម​ U23កម្ពុជា បាន​ប្រកួត​ក្នុង​ពូល K នៅ​ប្រទេស​ជប៉ុន ថ្មីៗនេះ​ដោយ​លទ្ធផល​គឺ៖
-២៣ តុលា ២០២១៖ កម្ពុជា ៤-២ ហុងកុង
-២៦ តុលា ២០២១៖ ជប៉ុន ៤-០ កម្ពុជា

Telegram-Troryorng
Share.