តារាថ្វីត្បិតតែត្រូវបានមហាជនចាត់ទុកថាជាបុគ្គលសាធារណៈប៉ុន្តែតារាក៏ជាមនុស្សធម្មតាមានសាច់មានឈាម និងមានបេះដូងដូចគ្នា ដូច្នេះហើយទើបមានពេលខ្លះនៅពេលត្រូវហ្វេនតាមស្អិតដូចជាសុំហត្ថលេខា សុំថតរូបជាមួយជាដើមនោះអាចនឹងមានការបញ្ចេញនូវទង្វើនិងអាកប្បកិរិយាមិនសមរម្យនិងមិនគម្បីពីសំណាក់តារា។ ថ្ងៃនេះត្រយងសូមបង្ហាញជូនតារាចំនួន ៥រូបដែលបានបញ្ចេញអាកប្បកិរិយាមិនល្អដាក់ទៅលើអ្នកគាំទ្រជូនមិត្តអ្នកអានបានយល់ជ្រាបដូចខាងក្រោម៖
១. Justin Bieber – តារាចម្រៀងសញ្ជាតិកាណាដារូបនេះត្រូវបានជាប់ឈ្មោះជាតារាដែលប្រើអាកប្បកិរិយាឈ្លើយដាក់គាំទ្រលើសពីមួយដង ប៉ុន្តែទង្វើដែលអាក្រក់ជាងគេបំផុតនិងស្ថិតក្នុងការចងចាំរហូតមកដល់បច្ចុប្បន្នគឺរឿងរ៉ាវដែលកើតឡើងនៅឆ្នាំ២០១៣។ តារារូបនេះបានឈ្ងោកមុខចេញពីបន្ទប់មកស្ដោះទឹកមាត់ដាក់អ្នកគាំទ្រដែលនៅចាំនៅខាងក្រោមសណ្ឋាគារ។ តែតាមរយៈអ្នកនាំពាក្យរូបនេះបានអះអាងថា Justin មិនបានស្ដោះទឹកមាត់ដាក់អ្នកណាម្នាក់នោះទេ ហើយក៏មិនមានអ្នកគាំទ្រណាម្នាក់នៅខាងក្រោមត្រង់កន្លែងរងចាំនោះដែរ។

២. Rihanna – Rihanna ឬ ដែលអ្នកគាំទ្រចូលចិត្តហៅឈ្មោះនាងថា RiRi បានស្ដីនិងចំអកឱ្យអ្នកគាំទ្រអាយុ១៦ឆ្នាំម្នាក់តាមរយៈប្រព័ន្ធអ៊ិនធឺណិតដែលបានស្លៀកខោស្លាបប្រចៀវតាមលំនាំរបស់ខ្លួន។ Rihanna បានផុសរូបចំនួនប្រៀបធៀបគ្នាដោយរូបមួយគឺរូបរបស់អ្នកគាំទ្រវ័យក្មេងម្នាក់នោះ ចំណែករូបមួយសន្លឹកទៀតគឺនិមិត្តសញ្ញា Wu Tang (សញ្ញាដូចស្លាបប្រចៀវ)នៅលើបណ្ដាញសង្គម ដើម្បីចំអកដល់ឈុតដែលអ្នកគាំទ្របានស្លៀក។
សូមចុចត្រង់នេះ៖ នឹកគាត់អត់? អ្នកមេម៉ាយមានហាងឆេង Song Hye Kyo ទីបំផុតសម្ដែងរឿងថ្មីមិនឲ្យចាញ់អតីតប្ដី!

៣. Christina Aguilera – មានសេចក្ដីរាយការណ៍មួយបានផ្សាយថា តារាសម្ដែង Valerie Bertinelli បានទៅប្រាប់តារាចម្រៀង Chiristina ថាខ្លួនស្រលាញ់សំឡេងរបស់តារាចម្រៀងនេះខ្លាំង។ ប៉ុន្តែជាការឆ្លើយតបតារាចម្រៀង Aguilera បានព្រងើយកន្តើយចំពោះការសរសេរនេះហើយគ្រាន់តែ «ចាស! យ៉ាងម៉េចក៏បាន»។


៤. Robert Pattinson – តារាសម្ដែងដ៏ល្បីរូបនេះ បានរិះគន់ខ្លាំងចំពោះអ្នកគាំទ្រដ៏ស្មោះត្រង់រឿងដែលលោកបានសម្ដែងរឿង «Twilight» ដោយលោកបានលើកឡើងថាអ្នកគាំទ្រចំណាយពេលពេញមួយថ្ងៃអង្គុយមុខកុំព្យូទ័រដោយគ្រាន់តែចាំ Comment ឬនិយាយអ្វីដែលពាក់ព័ន្ធនឹងរឿង។

៥. Ariana Grande – មានអ្នកគាំទ្រមួយចំនួនបានឈ្នះការប្រកួតកម្មវិធី MTV ហើយទទួលបានឱកាសជួបជាមួយនឹងតារាចម្រៀង Ariana ដោយផ្ទាល់ ប៉ុន្តែតាមការផ្សព្វផ្សាយបានឱ្យដឹងថាអ្នកគាំទ្រទាំងអស់បានរងចាំការបង្ហាញវត្តមានរបស់តារាស្រីរូបនេះមួយថ្ងៃពេញ តែចុងក្រោយគ្រប់គ្នាបានជួបនឹង Ariana ត្រឹមតែរយៈពេល ១៥វិនាទីប៉ុណ្ណោះ។

នេះគ្រាន់តែលើកមកបង្ហាញជូនចំនួន ៥រូបជាដំបូងប៉ុណ្ណោះ ការពិតនៅមានតារាល្បីៗជាច្រើនរូបទៀតដែលមានចរិតនិងអាកប្បកិរិយាឈ្លើយនិងមិនសមរម្យដាក់អ្នកគាំទ្រជាច្រើននាក់ទៀត មិនមែនមានត្រឹមតែ៥នាក់ខាងលើនេះនោះទេ៕