រឿងរ៉ាវ​ Drama ដែល​ត្រូវ​បាន​​សង្គម​ថៃ​ផ្ដោត​ការ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ហើយ​កំពុង​តែ​ល្បីល្បាញ​​ជាប់​​ Trend លើTwitter គឺ​រឿងរ៉ាវ​របស់​តន្ត្រី​ករ​ គ្រូ​ភ្លេង​លំដាប់​ប្រទេស​ថៃ​ លោក​ Neung Jakkawal និង​កូន​ស្រី​ពាក់ព័ន្ធ​នឹង​ករណី​មាន​ឃ្លីប​វីដេអូ​មួយ​បាន​បង្ហាញ​ថា​លោក​កំពុង​ប្រឡែងលេង​ជាមួយ​នឹង​កូន​ស្រី​ ដោយ​ខ្នាញ់​កូន​ពេក ពេល​នោះ​លោក​ប៉ា​រូប​នេះ​បាន​ចាប់​គូទ​និង​ចាប់​ក្បាល​ពោះ​កូន​ស្រី​។

រូប​ភាព​វីដេអូ​នោះ​បាន​បង្ករ​ឱ្យ​មាន​ការ​មិន​ពេញ​ចិត្ត​និង​ការ​យល់​ឃើញ​ខុស​ៗ​គ្នា​ពី​សំណាក់​សាធារណជន​និង​មិត្ត​សិល្បករ​ ចំពោះ​អាកប្បកិរិយា​របស់​លោក​នៅ​ក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​នោះ​។

យ៉ាង​ណា​មិញ​សាមី​ខ្លួន​លោក Neung Jakkawal និង​ភរិយា​ បាន​​ចូលរួម​ក្នុង​កម្មវិធី​សម្ភាសន៍​មួយ​តាមរយៈ​វីដេអូ​ Call ដើម្បី​ធ្វើ​ការ​បកស្រាយ​ចំពោះ​ការ​រិះគន់​នានា​ដែល​លោក​កំពុង​តែ​រង​ផល​ប៉ះពាល់​នា​ខណៈ​នេះ​ថា​៖

«ដូច​បាន​ឃើញ​ខ្ញុំ​យក​ដៃ​ទៅ​អង្អែល​ក្បាល​ពោះ​កូន​ស្រី​ ខ្ញុំ​ចាំ​បាន​ថាពេល​នោះ​កូន​ប្រាប់​ថា​ឈឺពោះ​ រមាស់​ ខ្ញុំ​ក៏អេះ​ឱ្យ​កូន​ ពេល​​​អេះខាងក្រៅ​ កូន​ប្រាប់​ថា​អត់​បាត់ ត្រូវ​អេះខាង​ក្នុង​វា​ក្រហម​អស់​ហើយ​ ហើយ​នៅ​ប្រាប់​ទៀត​ថា​ឈឺពោះ ប៉ា​ចាប់​ពោះ​ខ្ញុំ​ ខ្ញុំ​កើត​អី​ ពេល​នោះ​ខ្ញុំ​ក៏​អង្គុយ​លួងលោម​កូន​ ការ​ពិត​ពេល​នោះ​គឺ​ខ្ញុំ​កំពុង​តែ​អង្គុយ​លួងលោម​កូន​ទេ​»

គ្រូ​ភ្លេង​ល្បី​រូប​នេះ​បាន​បន្ត​ប្រាប់​ទៅ​កាន់​ពិធីករ​ទៀត​ថា​ «ដូច​ជា​ករណី​ដែល​លេង​ព្យាណ៉ូ​ហើយ​មាន​មនុស្ស​ខ្លះ​ថា​ឃើញ​ខ្ញុំ​ចាប់​ខ្ញុំ​លូក​អីអស់​នោះ​ គឺ​មិន​​មែន​នោះ​ទេ​ ការពិត​ខ្ញុំ​អង្គុយ​បង្រៀន​ព្យ៉ាណូ​កូន​ ហើយ​ភរិយា​ខ្ញុំ​មើល​ឃើញ​ហេតុ​អី​កូន​ខ្ញុំ​អេះ​ខាង​ៗ​មិន​ឈប់​ កូន​ខ្ញុំ​ក៏​ប្រាប់​មក​ខ្ញុំ​ថា​ ប៉ា​កូន​រមាស់​អេះ​ឱ្យ​កូន​បន្តិច​មក​ ខ្ញុំ​ក៏​បង្រៀន​ព្យ៉ាណូ​កូន​បណ្ដើរ​ អេះឱ្យ​កូន​បណ្ដើរ​ និយាយ​រួម​កូន​ខ្ញុំ​រមាស់​ព្រោះ​តែ​ផ្លាក​ខោ អាច​មក​ពី​ការ​ថត​ផង​ទើប​ធ្វើ​ឱ្យ​មើល​ទៅ​មាន​ការ​យល់​ច្រឡំ»

ចំពោះ​ការ​ថើប​ ខ្ញុំ​ព្យាយាម​បង្កើត​ក្ដីន​ស្រលាញ់​ ឱ្យ​កូន​ឃើញ​ពី​ក្ដី​ស្រលាញ់​របស់​គ្រួសារ​ ធ្វើ​ឱ្យ​កូន​ឃើញ​ថា​គ្រួសារ​យើង​ស្រលាញ់​គ្នា​ តែ​អាច​នឹង​ជា​ការ​យល់​ឃើញ​របស់​អ្នក​ផ្សេង​ ជា​ចុង​ក្រោយ​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ណែនាំ​ ដែលបញ្ចេញ​ជា​មតិយោបល់​ រឿង​នេះ​ធ្វើ​ឱ្យ​មើល​ឃើញ​រឿង​ថ្មី​ៗ​មួយ​បែប​ទៀត​ ខ្ញុំ​នឹង​ព្យាយាម​កែប្រែ​នឹង​យក​មក​ប្រើប្រាស់​នៅ​ក្នុង​គ្រួសារ៕

Telegram-Troryorng
Share.